កម្ពុជាកំពុងព្រាងគោលនយោបាយអភិវឌ្ឍយានយន្តអគ្គិសនី ដើម្បីជួយជំរុញសេដ្ឋកិច្ច និងសង្គម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញសេចក្តីព្រាងគោលនយោបាលជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិ​​សនី ២០២៤​-២០៣០ ដើម្បីជំរុញអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

សេចក្តីព្រាងគោលនយោបាយនេះ បានរៀបចំឡើង សំដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តថ្មី ស្របតាមការកសាងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ដោយលើកកម្ពស់ការប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ទន្ទឹមនឹងនេះដែរ គោលនយោបាលនេះ បានគិតគូពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រេចឱ្យបានអព្យាក្រឹត្យកាបូននាឆ្នាំ២០៥០។

ជារួម សេចក្តីព្រាងគោលនយោបាយជាតិនេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្តោតលើទិដ្ឋភាពចំនួន ០៣ គឺការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។

ដោយឡែក កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងធនាគារពិភពលោក ក៏បានពិភាក្សាផងដែរអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]