ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កម្ពុជា និងឡាវ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញលក់ ថាមពលទំហំ ២៤0០ មេហ្គាវ៉ាត ពីឡាវមកកម្ពុជា ដែលគម្រោងនេះនឹងរួមបញ្ចូលការសាងសង់បណ្តាញបញ្ជូនតង់ស្យុងខ្ពស់ពីព្រំដែនប្រទេសឡាវចូលមកដល់រាជធានីភ្នំពេញផងដែរ។
កិច្ចព្រមព្រៀងទិញលក់ថាមពលនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ លោក ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នៅសប្តាហ៍ក្រោយ។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជានឹងនាំចូលថាមពលពីប្រទេសឡាវ ដែលមានប្រភពថាមពលពីរោងចក្រថាមពលដើរដោយធ្យូងថ្ម។
លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ «មកដល់ពេលនេះ កំពុងតែរៀបចំសាងសង់បណ្តាញតង់ស្យុងខ្ពស់ ៥០០មេហ្គាវ៉ាត ពីព្រំដែនឡាវ ចូលមកស្ទឹងត្រែង និងចូលមកភ្នំពេញ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញលក់ថាមពលនេះ ត្រូវបានលើកឡើងបន្ទាប់ពីភាគីកម្ពុជា និងឡាវ បានជួបប្រជុំពិភាក្សាគ្នា លើកិច្ចសហប្រតិបតិ្តការថាមពល នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន។
បើយោងតាមអ្នកនាំពាក្យនៃស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០មេហ្គាវ៉ាតពីប្រទេសឡាវនេះ នឹងត្រូវលើកយកពិភាក្សា និងឆ្លងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ១១ ខែកញ្ញា ខាងមុននេះ៕