កម្ពុជាគ្រោងសុំជំនួយឥណទានពីសាធារណរដ្ឋចិនបន្ថែមសម្រាប់សាងសង់បណ្តាញអគ្គីសនី

ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់អគ្គីសនីឲ្យបានទៅដល់គ្រប់ខេត្តនៅទូទាំងប្រទេស រដ្ឋាភិបាលកម្ពុជាគ្រោងសុំជំនួយឥណទានបន្ថែមពីសាធារណរដ្ឋចិនសម្រាប់សាងសង់បណ្តាញអគ្គីសនី នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែនខាងលើនេះគឺធ្វើឡើងក្នុងឱកាសបើកសម្ពោធវារីអគ្គិសនីសេសាក្រោម២កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ។ (អានបន្ថែម)

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា៖« យើងត្រូវរកទុនដើម្បីបន្តសម្រាប់ផ្គត់ផ្គង់អគ្គិសនីនៅបណ្តាខេត្ត[ឲ្យបាន២៥ខេត្តក្រុង]ហើយទុនដែលយើងអាចរកបានគឺពីចិន»។

«អញ្ចឹងទេសូមជំរាបឯកឧត្តមអគ្គរាជទូតថ្មីផងថា ទស្សនៈកិច្ចរបស់ខ្ញុំនៅពេលខាងមុខការចរចារក៏នឹងផ្តោតទៅលើការស្នើសុំឥណទានយ៉ាងគំហុកមួយដើម្បីតបណ្តាញអគ្គិសនីសម្រាប់កម្ពុជា»សម្តេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់យ៉ាងដូច្នេះ។

យោងតាមទិន្នន័យពីក្រសួងរ៉ែ និងថាមពលបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធបណ្តាញជាតិមួយដែលមានខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២.១៤១គីឡូម៉ែត្រ និងអនុស្ថានីយ ៣៣ កន្លែង។ប្រព័ន្ធបណ្តាញទាំងនេះគឺអាចភ្ជាប់ប្រភពអគ្គិសនីទាំងអស់ដែលកម្ពុជាបានអភិវឌ្ឍជាមួយនឹងអនុស្ថានីយនៅតាមរាជធានីខេត្តចំនួន២០ដោយផ្ទាល់និងអាចបញ្ជូនបន្តតាមរយៈខ្សែបញ្ជូនរងទៅឲ្យខេត្ត៥ដែលនៅសល់ជាបណ្តោះអាសន្ន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]