កម្ពុជាជំរុញឲ្យវិស័យឯកជនវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតថវិកា

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជម្រុញឲ្យវិស័យឯកជនធ្វើការវិនិយោគនៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phom Penh-Bavet Express Way) ដែលមានតម្លៃជាង ៣,៨ ពាន់លានដុល្លារ បន្ទាប់ពីការសិក្សាត្រូវបានបញ្ចប់។

“ក្នុងដំណាក់កាលនេះJICA ឬទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានបញ្ចប់ការសិក្សារបស់ខ្លួនទៅលើគម្រោងផ្លូវល្បឿនលឿនមួយនេះទៅហើយ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនទាន់ទទួលបានថវិកាសម្រាប់គម្រោងនេះនៅឡើយទេ” បើតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល។

“ដូច្នេះកម្ពុជាបើកចំហរឲ្យវិស័យឯកជនមានចំណែកក្នុងការជួយវិនិយោគលើគម្រោងនេះ ដែលនឹងអាចធ្វើទៅបានក្នុងកិច្ចព្រមព្រៀងភាពជាដៃគូរវាងវិស័យឯកជននិងសាធារណៈដែលហៅកាត់ថា PPP (Public–Private Partnership) ឬក៏ក្នុងកិច្ចព្រមព្រៀងសាងសង់ដំណើរការ និងផ្ទេរត្រលប់ (Build–Operate–Transfer-BOT)។”

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តទៀតថា “យើងចង់ជម្រុញគម្រោងនេះចាប់ផ្តើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថាផ្លូវនេះមានសារៈសំខាន់ដែលភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមហើយវាក៏ជាផ្នែកមួយនៃផែនការមេក្នុងវិស័យដឹកជញ្ជូនឬ Logistic Master Plan នៃប្រទេសកម្ពុជា”។

យោងតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា “ការសាងសង់គម្រោងនេះនឹងត្រូវចាប់ផ្តើមនៅពេលដែលរដ្ឋាភិបាលអាចស្វែងរកថវិកាវិនិយោគបាន។ គម្រោងនេះក៏ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗ ចំនួន១៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ”។

ទោះជាយ៉ាងណាក្តី ខណៈពេលកំពុងរង់ចាំការធ្វើផ្លូវល្បឿនលឿននេះ កម្ពុជាក៏កំពុងធ្វើការជាមួយ JICA លើគម្រោងពង្រីកផ្លូវជាតិលេខ១ ពីភ្នំពេញទៅអ្នកលឿង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]