កម្ពុជាត្រៀមស្នើទីតាំងសំខាន់ៗចំនួន ៧ ដើម្បីដាក់ជាតំបន់បេតិកភណ្ឌពិភពលោក

កម្ពុជាបានរៀបចំបញ្ជីទីតាំងសំខាន់ៗចំនួន ០៧ ដើម្បីដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើតាមលោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា។

លោកបណ្ឌិតបានលើកឡើងដូច្នេះក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញ​​ពីលទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌាថា កម្ពុជាបានត្រៀមដាក់ទីតាំងសំខាន់ៗចំនួន ០៧ ដូចជា សារមន្ទីរទួលស្លែង ប្រាសាទភ្នំដាអង្គរបុរី ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ដាក់ក្នុងបញ្ជីស្នើជាតំបន់បេតិកភណ្ឌពិភពលោក ខណៈបញ្ជីនេះមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយក៏បានកែសម្រួលឡើងវិញ នៅឆ្នាំ២០២០។

លោកបណ្ឌិតបានបន្តទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែសរសេរឯកសារពាក់ព័ន្ធនឹងប្រាសាទបន្ទា​យ​ឆ្មារ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ហើយអាចដាក់ស្នើនៅក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ ប្រាសាទភ្នំដា និងអង្គរបូរីវិញ ក្រសួងក៏កំពុងបង្កើតក្រុមការងារក្នុងការពិចារណាផងដែរ។

ជាងនេះទៅទៀត លោកបានបន្ថែមថា កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង ស្ថានីយន៍បឹងជើងឯក និងម១៣ ដើម្បីធ្វើការវាយតម្លៃដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកនៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ខ្មែរចំនួន ១០ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន ៤ ជាបេតិកភណ្ឌរូបី មានដូចជាឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរ និងបញ្ជីបេតិកភណ្ឌអរូបីចំនួន ០៦ដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]