កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២៨ តាមរយៈប្រព័ន្ធ cdcIPM បើកដំណើរការបានជិត១ឆ្នាំ

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២៨ តាមរយៈការចុះបញ្ជីតាមប្រព័ន្ធ cdcIPM ក្រោយពេលបើកដំណើរការបានជិត១ឆ្នាំ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិកត្រូនិច (e-Signature & e-Stamp) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធ cdcIPM ក្នុងការធ្វើសាមញ្ញកម្មនីតិវិធីផ្តល់សេវា និងការប្រើប្រាស់ឯកសារឌីជីថល ដែលនឹងចូលរួមកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈដោយមានភ្ជាប់ជាមួយការផ្ទៀងផ្ទាត់ឯកសារតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងមានអនុលោមភាពតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តនានា ជាពិសេសគឺការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨គម្រោង។

គួររម្លឹកថា CDC បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយទទួលបានគោលការណ៍ឯកភាពពីសម្តេចធិបតី ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក(e-Signature) និងត្រាអេឡិចត្រូនិក(e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៥៦/២៥ ក.អ.ក. ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥។ (អានបន្ថែម)

ក្នុងការទាក់ទាញវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥នេះ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត CDC៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]