កម្ពុជាសម្រេចអនុម័តទិញថាមពលអគ្គិសនី ២៩០០ មេហ្គាវ៉ាត់ ពីឡាវ

កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចព្រមព្រៀងទិញថាមពលអគ្គិសនីសរុប ២៩០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ដើម្បីបំពេញកង្វះខាតអគ្គិសនីនាពេលបច្ចុប្បន្្ន ក៏ដូចជាដើម្បីបញ្ចុះថ្លៃអគ្គិសនីនាពេលអនាគត។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងរវាង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត ដែលភាគីទាំង២ បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ០៥ ដែល ៤ ក្នុងនោះគឺពាក់ព័ន្ធនឹងថាមពល។

កិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីសរុប ២៩០០ មេហ្គាវ៉ាត់ នេះ រួមមាន ៖

១) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ

២) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED អនុភាព៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ

៥) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED អនុភាព១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងផ្តាច់មុខ ដោយមាន
ទំហំទុនសរុបចំនួន ៤៩៧០ លានដុល្លារអាមេរិក និងមានអាណត្តិនៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនីរយៈពេល៣០ឆ្នាំ។

បើយោងតាមឯកសារយោងរបស់ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមក គម្រោងនេះផ្តល់អត្ថប្រយោជន៍ចំពោះប្រទេសកម្ពុជា ដូចជា ទទួលបានថ្លៃអគ្គិសនីតត្រឹមតែ ៧,៧សេនដុល្លារអាមេរិក/គីឡូវ៉ាត់ម៉ោង ប៉ុណ្ណោះ ដែលនេះជាតម្លៃទាបធៀបនឹងបណ្តារោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មផ្សេងទៀតនៅកម្ពុជា។

លើសពីនេះ គម្រោងនេះនឹង ជួយកាត់បន្ថយការទិញថាមពលអគ្គិសនីតម្លៃខ្ពស់ដែលនាំចូលមកពីប្រទេសវៀតណាមនិងប្រទេសថៃនាពេលបច្ចុប្បន្ន ក៏ដូចជានឹងជួយធានាបានការផ្គត់ផ្គង់ថាមពលបន្ថែមដល់ប្រព័ន្ធរអគ្គិសនីជាតិឲ្យមានស្ថិរភាព ជាពិសេសនៅដូវប្រាំង។

ជាមួយគ្នានេះដែរ គម្រោងនេះ នឹងផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលកម្ពុជាវិនិយោគលើការសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុលថ្មីបន្ថែមទៀត ដែលនេះនឹងអនុញ្ញាតឲ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានតម្លៃទាបសមរម្យពី បណ្តុំស្ថានីយវារីអគ្គិសនីផ្សេងៗទៀត នៅភាគខាងត្បូងនៃប្រទេសឡាវ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]