ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយពីធនាគារពិភពលោក ដើម្បីឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។
ហេតុនេះ ឯកឧត្តម ក៏បានស្នើសុំការគាំទ្រពីធនាគារពិភពលោកពិចារណាជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗនានា។
ជាការឆ្លើយតប លោកជំទាវ Manuela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក ថានឹងពិនិត្យទៅលើសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី។
លោកជំទាវ ក៏នឹងពិនិត្យលទ្ធភាពផ្តល់អ្នកជំនាញឯកទេសដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថានសាធារណការ ជាពិសេសខិតខំប្រឹងប្រែងពន្លឿនការគាំទ្រការអនុវត្តគម្រោងនានានៅកម្ពុជាឱ្យបានឆាប់រហ័ស។