ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ខេត្តព្រះសីហនុកំពុងត្រៀមខ្លួនស្វាគមន៍ទីក្រុងពាណិជ្ជកម្មដ៏ធំមួយដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកនិងវិនិយោគិនចិន។
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ K99 Group បានដាក់សម្ពោធដំណើរការសាងសង់ជាផ្លូវការគម្រោងទីក្រុងពាណិជ្ជកម្មឈ្មោះថា «ទីក្រុងរស្មីមង្គល»ក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណជា៧០ លានដុល្លារអារមេរិកដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុននិងវិនិយោគិនចិន។
គម្រោង«ទីក្រុងរស្មីមង្គល»គឺរួមបញ្ចូលការសាងសង់អគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅសរុបចំនួន៣៦អគារដែលអគារទាំងនេះនឹងលាតសន្ធឹងលើផ្ទៃដីទំហំរហូតដល់ទៅ ១០ហិកតានៃតំបន់អូរត្រះដែលកំពុងមានសក្តានុពលក្នុងខេត្តព្រះសីហនុ។
ថ្លែងទៅកាន់បណ្តាសារព័ត៌មានក្នុងពិធីខាងលើ លោក ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group បានឲ្យដឹងថា ការបង្កើតទីក្រុងពាណិជ្ជកម្មនេះឡើងគឺដើម្បីចូលបង្កើតការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយបញ្ហាចំណាកស្រុក ព្រមទាំងលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុបន្ថែមមួយកម្រិតទៀត។
ដោយឡែក ទាក់ទងទៅនឹងរយៈពេលនៃការសាងសង់វិញ តំណាងក្រុមហ៊ុនខាងលើបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា ក្រុមហ៊ុននឹងបញ្ចប់ការសាងសង់សម្រាប់ដំណាក់កាលទីមួយក្នុងរយៈពេល៦ខែ។

