កម្ពុជា-ចិន ចុះអនុស្សរណៈ ដើម្បីជំរុញការនាំចេញផលិតផលសំខាន់៣មុខទៅទីផ្សារចិនដោយផ្ទាល់

សមាគមកម្ពុជាធំៗចំនួនបី រួមមានស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជា បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីជំរុញដំណើការនាំចេញដោយផ្ទាល់លើផលិតផលសំខាន់ៗចំនួន៣មុខ រួមមាន៖ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែឆាប់រហ័ស និងរលូនជាងមុន។។

នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានលើកឡើងថា ផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ហើយលោកក៏រំពឹងថា ​​តាមរយៈអនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចឡើងថ្លៃ ដោយសារតែអាចនាំចេញទៅប្រទេសចិន​បានដោយផ្ទាល់​មិនបាច់ឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុក​ត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើន​នាំចេញទៅដោយផ្ទាល់​ទៅ​កាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។

តាមការកត់សម្គាល់របស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ភាគច្រើននៅមានភាពស៊ាំញាំ និងស្មុគ្រស្មាញច្រើន ដែលធ្វើឱ្យកសិផលមួយ​ចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូល​ទៅទីផ្សារ​ប្រទេស​ចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផល​កសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុង​ខេត្តគ័ងស៊ី ប្រទេស​ចិនបានដោយផ្ទាល់ ដែលជំរុញឱ្យកសិករដែលជាអ្នក​ផលិត​ទទួលបានចំណូល​ច្រើនជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]