កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីការលើកកម្ពស់ឧស្សាហកម្មទ្វេភាគី

កម្ពុជា និងចិន ប្រកាសរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ សំដៅឈានទៅដល់ការលើកកម្ពស់ឧស្សាហកម្មកាន់តែប្រសើរ ព្រមទាំងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

​នេះបើយោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងពាណិជ្ជកម្មចិន ស្តីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២១ ក្នុងគោលបំណងសំខាន់រួមគ្នាដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក៏ដូចជា រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងពង្រឹងការវិនិយោគ។

បន្ថែមពីនេះ តាមរយៈកិច្ចប្រជុំនោះ កម្ពុជា-ចិន ក៏បានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់, ផលជះនៃការអនុវត្តវិធានការពាក់ព័ន្ធនឹងប្រភពដើមទំនិញ, បញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនចិន, គំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសក្នុងការកែច្នៃកសិផលរបស់កម្ពុជា, និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងចង្កោមឧស្សាហកម្មដោយផ្តោតលើការលើកកម្ពស់ឧស្សាហកម្ម។

គួរបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជា បានទទួលគម្រោងវិនិយោគចំនួ​ន ​៣៧៣គម្រោង ក្នុងទុនវិនិយោគសរុប ៥.៨ប៊ីលានដុល្លារ កើន៧៧%។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ គឺ ចិន ដែលមានទុនវិនិយោគរជាង៥២%។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]