កម្ពុជា-ជប៉ុន រួមគ្នាបង្កើនឱកាសការងារដល់និសិ្សតកម្ពុជាផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុវត្តកម្មវិធី Japanese IT Pathway

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន កំពុងសហការរួមគ្នាជំរុញការអនុវត្តកម្មវិធី Japanese IT Pathway។  កម្មវិធីនេះបង្កើតឡើងដើម្បីជួយនិស្សិតកម្ពុជា ជាពិសេសអ្នកដែលនៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ទទួលបានភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសជប៉ុន។

នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្ដមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។

ជំនួបនោះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថលផងដែរ។

គួរបញ្ជាក់ថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Next Make ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាអាចបំពេញការងារនៅប្រទេសជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ តាមរយៈកម្មវិធីនេះ និស្សិតឆ្នាំទី៣និងទី៤ត្រូវទទួលការបណ្តុះបណ្តាលភាសាជប៉ុននិងជំនាញបច្ចេកវិទ្យាឌីជីថល ហើយបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិត នឹងមានឱកាសទទួលបានការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានានៅប្រទេសជប៉ុន។

គំនិតផ្តួចផ្តើមនេះកើតឡើងចំពេលដែលក្រុមហ៊ុនបច្ចកវិទ្យាល្បីៗរបស់ម៉ាឡេស៊ី និងជប៉ុន បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថលនៅកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម)

ភាពជាដៃគូនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពការងាររបស់និស្សិតកម្ពុជានៅក្នុងកម្លាំងការងារឌីជីថលសកល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]