កម្ពុជា និងម៉ាឡេស៊ី រួមគ្នាបោះទុនបង្កើតរោងចក្រផលិតទឹកដោះគោស្រស់នៅកម្ពុជា

ក្រុមហ៊ុន Alpha Group របស់កម្ពុជា និងក្រុមហ៊ុន Farm Fresh Berhad របស់ម៉ាឡេស៊ី បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Loi Tuan Ee នាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន Farm Fresh Berhadនិងក្រុមហ៊ុនAlpha Group របស់កម្ពុជា តំណាងដោយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន។

ក្រុមហ៊ុន Farm Fresh Group ដែលជាក្រុមហ៊ុន ចិញ្ចឹម គោយកទឹកដោះ ដ៏ធំរបស់ម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុន Alpha group របស់កម្ពុជា គឺដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។ ក្រុមហ៊ុន Farm Fresh Group នេះជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេ ដែលមានកសិដ្ឋាន ចិញ្ចឹម គោយកទឹកដោះ ដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។

តាមរយៈអនុស្សរណៈនេះដែរ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានលើកឡើងថាការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីកការផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់។

ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងមិនត្រឹមតែជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយប្រសើរឡើងនូវសន្តិសុខស្បៀង និងស្តង់ដារអាហារូបត្ថម្ភទាំងនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ីផងដែរ។ កិច្ចខិតខំប្រឹងប្រែងសហការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនផ្នែកកសិកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យទឹកដោះគោ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]