កម្ពុជា បានក្លាយជាប្រទេសផលិត​គ្រាប់​ស្វាយចន្ទី​ឆៅ​ច្រើន​ជាង​គេលំដាប​ទី​២ លើ​ពិភពលោក

កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីប្រទេសកូតឌីវ័រ ដោយប្រមូលផលគ្រាប់ស្វាយចន្ទីបានដល់ទៅជាង ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤។

លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) មានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំលំដាប់ទីពីររបស់ពិភពលោក វ៉ាដាច់ប្រទេសឥណ្ឌា ហើយតាមពីក្រោយប្រទេសកូតឌីវ័រ។

ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ កម្ពុជាប្រមូលបានទិន្នផលសរុបជាង ៨៣ម៉ឺនតោន និងនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមបានជាង ៧៨ម៉ឺនតោន គិតជាទឹកប្រាក់សរុបមានជាង ១ពាន់លានដុល្លារ។

ការកើនឡើងនេះ គឺដោយសារតែកំណើនគួរឱ្យកត់សម្គាល់នៃទិន្នផលស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីខែឧសភា ដែលត្រូវបានគេសង្កេតឃើញថា មានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងបាតុភូតអេល នីណូ (El Nino)។ ជាងនេះទៅទៀត ផ្ទៃដីដាំដុះក៏បានកើនឡើងផងដែរ។

គួរបញ្ជាក់ថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជាឥឡូវនេះទាមទារឱ្យមានការវិនិយោគបន្ថែមប្រមាណ ៣២៩លានដុល្លារទៀត ដើម្បីអនុវត្តគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដោយផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកែច្នៃក្នុងស្រុក។

លោកបន្ត ដោយសង្កត់ធ្ងន់ថា នៅពេលមានការកែច្នៃក្នុង​ស្រុកច្រើន វានឹងអាចផ្តល់ឱកាសការងារ​ដល់ប្រជាពលរដ្ឋ ជាពិសេសអាចរក្សាបាននូវតម្លៃសមរម្យ  និងកាត់បន្ថយចំនួនអន្តរការីបានថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]