កម្ពុជា-ម៉ាឡេស៊ី រួមគ្នាបង្កើតកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ

កម្ពុជា-ម៉ាឡេស៊ី បានរួមគ្នាបង្កើតកម្មវិធីផ្គូផ្គងធុរកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី និងជំរុញកំណើនវិនិយោគរវាងប្រទេសទាំងពីរ។ កម្មវិធីផ្គូផ្គងធុរកិច្ចនេះ រៀបចំឡើងពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពីស្ថាប័នពាក់ព័ន្ធ និងធុរជនប្រមាណ ១០០នាក់។

ឯកឧត្តម លឹម វិសាល បានឱ្យដឹងថា កម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានេះ រៀបចំឡើងដើម្បីឱ្យវិនិយោគិន និងធុរជនបានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាក្នុងវិស័យដែលកំពុងមានសក្តានុពល ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

ឯកឧត្តម ក៏លើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួនផងដែរ។ ឯកឧត្តមក៏គូសរំលេចពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ការតភ្ជាប់ទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសមួយចំនួន និងក្នុងតំបន់ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមក៏បង្ហាញឯកសារគតិយុត្តចំនួនពីរដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជួយទាក់ទាញការវិនិយោគម៉ាឡេស៊ីមកកម្ពុជា គឺទី១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងម៉ាទ្បេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ និងទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាទ្បេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។

គួររំលឹកថា ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC)។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]