ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបគំរូមជ្ឈមណ្ឌលនុយក្លេអ៊ែរដោយ Wikipedia
រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីគ្រោងនឹងបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រាងក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអែរនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ ខាងមុននេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំកិច្ចប្រជុំជាមួយក្រុមការងារនៃប្រទេសរុស្ស៊ី Rosatom ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងខាងលើនេះ ដែលកិច្ចពិភាក្សានេះនឹងធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងមកនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំមួយស្តីអំពីការពិនិត្យឡើងវិញលើខ្លឹមសារសេចក្តីព្រាងនៃកិច្ចព្រមព្រៀងទៅលើមាត្រានានាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងសម្ភារបរិក្ខារនុយក្លេអ៊ែរសម្រាប់ការសាងសង់មជ្ឈមណ្ឌល និងការលើកលែងពន្ធនានាដល់ការនាំចូលសម្ភារ និងការសាងសង់ជាដើម។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៧ ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្ស៊ីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។ កិច្ចព្រមព្រៀងនេះដែរគឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ីនិងកម្ពុជាក្នុងវិស័យអប់រំនិងការបណ្តុះបណ្តាលស្រាវជ្រាវនុយក្លេអ៊ែរ មូលដ្ឋានគ្រឺះនិងការអនុវត្តន៍ ការប្រើបច្ចេកវិទ្យាវិទ្យុសកម្មក្នុងវិស័យផលិតថ្នាំពេទ្យ កសិកម្ម និងការការពារបរិស្ថាន។







