កម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់
អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។
យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។
គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ (
លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។
លោក Pham Ha មានប្រសាសន៍ថា៖ «វាជាការផ្លាស់ប្តូរដ៏ល្អ ដោយសារវាភ្ជាប់កោះ Phu Quoc ជាមួយនឹងតំបន់ដែលមិនសូវមានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាមទៅលេងកន្លែងនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួលថែមទៀតផង។

