កម្ពុជា ស្នើជប៉ុន ជួយស្តារផ្លូវជាតិលេខ១ ត្រង់កំណាត់ផ្លូវពីភ្នំពេញ ដល់កំពង់ផែស្វយ័តភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)​ឱ្យជួយធ្វើឱ្យប្រសើរនូវកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចភូមិសាស្រ្តរាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។

ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីរ អំពីគម្រោងស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃកម្ពុជា កាលថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០២៤។

គួរបញ្ចាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ JICA ជួយលើការងារស្តារនូវកំណាត់ផ្លូវជាតិលេខ ១ ចាប់ពីភូមិសាស្ត្ររាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ និងការសាងសង់បន្ថែមនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ធ្វើដំណើរ ឬដឹកទំនិញនានា ចេញ-ចូល ឆ្លងកាត់រាជធានីភ្នំពេញ។

ភាគី JICA បានទទួលស្គាល់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ហើយក៏បានយល់ព្រមពិចារណាលើសំណើនេះ ដែលនឹងដាក់ជូនអ្នកថ្នាក់ដឹកនាំរបស់ខ្លួនបន្តសម្រេច។សូមរម្លឹកដែរថា  គម្រោងសាងសង់កំណាត់ផ្លូវលេខ១ (ដំណាក់កាលទី៤) មានប្រវែងសរុប ៤ គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ត្រើយខាងកើត ត្រូវបានសម្ពោធដាក់ប្រើប្រាស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីកម្ពុជា។

គម្រោងសាងសង់កំណាត់ផ្លូវមួយខ្សែនេះ បានចំណាយថវិកាសរុបជាង ២៣លានដុល្លារ ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]