កម្ពុជា-អាល្លីម៉ង់ សហការគ្នាគ្រប់គ្រងកាកសំណល់រឹងនៅសៀមរាប

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានសហការគ្នា ដើម្បីគ្រប់គ្រងកាកសំណ​ល់​រឹងនៅក្រុងសៀមរាប ដែលជាក្រុងគំរូមួយនៅតំបន់អាស៊ាន ក្នុងវិស័យទេសចរណ៍ នឹងបានកំពុងឆ្ពោះទៅជាក្រុងគ្មានប្រើប្លាស្ទីក សម្រាប់ទៅអនាគត។ នេះបើតាមសិក្ខាសាលាស្តីពី “ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់” កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក យុន លីនណេ អភិបាលរងខេត្ត​សៀមរាប បានលើកឡើងថា ដោយសារមានការកើនឡើងព្រមគ្នានៃការប្រើប្រាស់ផលិតផលប្លាស្ទិក ដូចនេះយើងត្រូវរកវិធីសាស្ត្រដោះស្រាយ ដោយផ្តល់ជាចំណេះដឹងដល់អារជីវករពាក់ព័ន្ធទាំងអស់ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដើម្បីបង្កើនការយល់ដឹង​ និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងកាកសំណល់ និងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប។

លោកបន្តថា រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និងឈានទៅរកការបញ្ឈប់ទាំងស្រុងលើការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងតាមទម្លាប់ចាស់។

ជាមួយគ្នានេះដែរ លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានមានប្រសាសន៍ថា ដើមី្បកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅតាមលំនៅដ្ឋាន ឬ ភោជនីយដ្ឋាន សណ្ឋាគារ និងនៅតាមទីផ្សារ ទីប្រជុំជន គួរតែយើងគ្រប់ៗគ្នាធ្វើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជ្រើសរើសយកឧបករណ៍ដែលប្រើប្រាស់ហើយវាមិនប៉ះពាល់ដល់បរិស្ថានលើភពផែនដី និងក្នុងទឹក ព្រមទាំងបង្កើតបាននូវជីវៈចម្រុះបម្រើដល់ធម្មជាតិ និង ផលប្រយោជន៍ដល់យើងផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសមាគមក្លឹបទេសចរណ៍សៀមរាប បានសហការគ្នាយ៉ាងស្អិតរមួតក្នុងការគ្រប់គ្រងកាកសំណល់រឹងនៅក្នុងទីក្រុង ខណៈខេត្តសៀមរាប ជាខេត្តមួយកំពុងសិក្សាសាកល្បងលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងទីក្រុង ដើម្បីជាគំរូដល់ទីក្រុងដទៃយកទៅសិក្សា និងអនុវត្ត ដោយធ្វើការចែករំលែកទៅកាន់ប្រទេសឯទៀតដែលជាសមាជិកនៅក្នុងប្រទេសអាស៊ានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]