កម្មវិធី Bentley’s AECOsim building designer CONNECT Edition បង្ហាញពីការប្រកួតប្រជែងសមត្ថភាពនៃ BIM សម្រាប់គម្រោងធំៗ
ខែកញ្ញា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេជាសកលក្នុងការផ្តល់ជូននូវដំណោះស្រាយ Software យ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីវត្តមានរបស់ AECOsim CONNECT Edition ដែលជាកម្មវិធី Building Information Modeling (BIM) របស់ Bentley ត្រូវបានរចនាឡើងសម្រាប់គម្រោងសាងសង់ដែលមានទំហំធំ និង/ឬមានវិស្វកម្មប្រកបដោយភាពស្មុគស្មាញ និងដែលត្រូវបានចង្អុលបង្ហាញលក្ខណៈតាមរយៈបញ្ហាប្រឈមនៃការរួមបញ្ចូលគ្នារវាងសំណង់បញ្ឈរ និងហេដ្ឋារចនាសម្ព័ន្ធផ្ដេក (ដូចជាផ្លូវថ្នល់ ផ្លូវដែក ឧបករណ៍ប្រើប្រាស់ ជាដើម) ។

នៅលើគម្រោងបែបនេះ ក្រុមហ៊ុនរចនានិងផ្តល់គម្រោងជាទូទៅមានទំនួលខុសត្រូវយ៉ាងទូលំទូលាយសម្រាប់គោលការណ៍ប្រគល់គម្រោងចម្រុះ ក្រុមហ៊ុនម៉ៅការបន្ត និងក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នា។
អ្នកប្រើប្រាស់ AECOsim Building Designer V8i បានបង្ហាញពីភាពល្អប្រសើររបស់វានៅក្នុងគម្រោងជាច្រើនប្រភេទ។ ក្នុងចំណោមបេក្ខភាពពានរង្វាន់ Be Inspired Awards 2017 របស់ Bentley គម្រោងចំនួន ៦៣គម្រោង បានផ្តល់ការជឿជាក់លើ AECOsim រួមទាំងគម្រោងចំនួន ១៥ក្នុងចំណោម ៥១គម្រោងដែលចូលរួមប្រកួតចុងក្រោយ ដែលក្នុងនោះមានគម្រោងជាច្រើនដូចជា ស្ពាន អាកាសយានដ្ឋាន កន្លែងកីឡាអូឡាំពិក ការជីករ៉ែ ការផលិត ឆ្នេរសមុទ្រ ទីក្រុង ការផលិតថាមពល ការបញ្ជូននិងចែកចាយថាមពល កន្លែងប្រព្រឹត្តិកម្មទឹក និងទឹក

AECOsim Building Designer CONNECT Edition ថ្មីនេះចែករំលែកនូវបរិស្ថានគំរូយ៉ាងទូលំទូលាយជាមួយនិងកម្មវិធី CONNECT Edition ទាំងអស់របស់ Bentley ។ បើគ្មានបរិស្ថានគំរូយ៉ាងទូលំទូលាយទេ វិស្វករ និងស្ថាបត្យករត្រូវជួបការលំបាកជាមួយនិងការផ្លាស់ប្តូរទិន្នន័យដ៏ស្មុគ្រស្មាញ ដែលបណ្តាលឱ្យមានការបាត់បង់ព័ត៌មាន និងការបកប្រែទិន្នន័យច្រំដែល ឬកែប្រែនូវកម្មវិធី BIM ហួសពីការប្រើប្រាស់របស់វា ដើម្បីបង្កើតគំរូធរណីមាត្រដែលខ្វះខាតក្នុងការយល់ដឹងរបស់ BIM។
AECOsim Building Designer CONNECT Edition រួមបញ្ចូលនូវការងាររបស់ស្ថាបត្យករវិស្វកររចនាសម្ព័ន្ធ និងវិស្វករ MEP ទៅក្នុងកម្មវិធីតែមួយ ហើយឥឡូវនេះពង្រីកវិសាលភាពរបស់វាដោយប្រើអានុភាពបរិស្ថានគំរូយ៉ាងទូលំទូលាយរបស់ CONNECT Edition។ កម្មវិធីថ្មីនេះផ្តល់ជូននូវការដំណើរការខាងក្នុងដោយរលូន និងបកប្រែដោយសេរី ជាមួយនិង full multi-discipline portfolio of design របស់ Bentley និងកម្មវិធីគំរូវិភាគ និងសាងសង់។
លោក Santanu Das អនុប្រធានជាន់ខ្ពស់ផ្នែកគំរូរចនារបស់ក្រុមហ៊ុន Bentley Systems បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏រំភើបសម្រាប់ Bentley ព្រោះយើងបានផ្តល់ជូននូវកម្មវិធី CONNECT Edition របស់យើង។ AECOsim Building Designer CONNECT Edition អាចឲ្យអ្នកប្រើប្រាស់របស់យើងបង្កើនផលិតភាពរបស់ពួកគេ និងសហការគ្នាលើចំណេះដឹងជាច្រើនតាមរយៈការចែករំលែកព័ត៌មាន និងទិន្នន័យក្នុងលំហូរការងារដ៏រលូនតាមរយៈបរិស្ថានគំរូយ៉ាងទូលំទូលាយ។ ”
សម្រាប់ព័ត៌មានបន្ថែមអំពី AECOsim Building Designer CONNECT Edition សូមចូលទៅកាន់គេហទំព័រ www.bentley.com/aecosimbuildingdesigner ។
អំពី CONNECT Edition
កម្មវិធី CONNECT Edition នៃកម្មវិធី Software វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley ត្រូវបានបង្កើតឡើងលើបរិស្ថានគំរូយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់ការប្រគល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តគម្រោងនិងទ្រព្យសម្បត្តិពីការរចនា តាមរយៈការសាងសង់ និងការប្រតិបត្តិការ។
កម្មវិធី CONNECT Edition មាន CONNECTservices ដែលអាចឲ្យក្រុមការងារគម្រោងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហការ ធានាបាននូវភាពស្ទាត់ជំនាញនៃកម្មវិធី Software របស់ Bentley និងផ្តល់លទ្ធភាពឲ្យបុគ្គលអាចចល័តក្នុងការធ្វើការងារ ដោយអាចធ្វើការងារពីទីតាំងណាក៏បាន។
ការប្រើប្រាស់នូវដែនសមត្ថភាព និងថាមពលកុំព្យូទ័ររបស់ Microsoft Azure ព្រមទាំងការផ្តល់នូវបរិស្ថាន Hybrid ដែលរួមបញ្ចូលទាំង Servers នៅនឹងកន្លែង កម្មវិធី Desktop កម្មវិធី Bentley និង CONNECT Edition ផ្តល់ជូននូវកម្រិតនៃការផ្លាស់ប្តូរព័ត៌មានដែលមិនធ្លាប់មានពីមុនមកសម្រាប់ការជំរុញហេដ្ឋារចនាសម្ព័ន្ធ។


អំពី Bentley System
Bentley Systems ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ជូនវិស្វករ ស្ថាបត្យករ អ្នកជំនាញផ្នែកភូមិសាស្រ្ត និងលំហ អ្នកសាងសង់ និងអ្នកផ្តល់សេវាកម្ម ជាមួយនិងដំណោះស្រាយ software យ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍការរចនា ការសាងសង់ និងការប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ មានសហសេវិកជាង ៣,០០០នាក់ក្នុងបណ្តាប្រទេសជាង ៥០ និងមានប្រាក់ចំណូលប្រចាំឆ្នាំជាង ៦០០លានដុល្លារ ហើយចាប់តាំងពីឆ្នាំ ២០១១ បានវិនិយោគជាង ១ ប៊ីលានដុល្លារក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការទិញ។
http://players.brightcove.net/5209582030001/SkqSbCcQW_default/index.html?videoId=5593344619001
http://players.brightcove.net/5209582030001/SkqSbCcQW_default/index.html?videoId=5372620987001
- Video Advertisement -