ការងារសាងសង់ចាប់ផ្តើមលើផ្លូវដែកល្បឿនលឿនចិន – ថៃ

បន្ទាប់ពីច្រើនឆ្នាំនៃកិច្ចចរចាដ៏លំបាក ការងារសាងសង់លើផ្លូវដែកល្បឿនលឿនដំបូងរបស់ប្រទេសថៃដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសចិននោះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែធ្នូ។

គម្រោងទាំងមូលនឹងមានចម្ងាយផ្លូវ ២៥៣គីឡូម៉ែត្រ ពីទីក្រុងបាងកកទៅនគររាជសីមានៅភាគឦសានប្រទេសថៃ ហើយគម្រោងនេះជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ប្រទេសចិនដើម្បីតភ្ជាប់ព្រំដែនភាគខាងត្បូងរបស់ខ្លួនទៅនឹងប្រទេសសិង្ហបុរីតាមរយៈផ្លូវដែក។

គ្រាន់តែដំណាក់កាលសម្រាប់ប្រទេសថៃ គម្រោងនេះត្រូវបានរំពឹងថានឹងត្រូវចំណាយអស់ជាង ៥ប៊ីលានដុល្លារ ហើយពិធីដែលបានធ្វើឡើងនៅចុងខែធ្នូនោះបានសម្ពោធផ្លូវរថភ្លើងត្រឹមតែ ៣.៥គីឡូម៉ែត្រ រវាងស្ថានីយពីរក្នុងទីក្រុងបាងកកប៉ុណ្ណោះគឺស្ថានីយ Klang Dong និងស្ថានីយ Pang Asok។ គម្រោងនេះត្រូវបានយល់ស្របគ្នាដំបូងក្នុងអនុស្សារណនៃការយោគយល់កាលពីឆ្នាំ២០១៤ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ទោះជាយ៉ាងណា កិច្ចសហប្រតិបត្តិការមានភាពសៅហ្មងដោយសារតែការខ្វែងគំនិតគ្នាលើការចំណាយ សិទ្ធិប្រតិបត្តិការ និងកាលវិភាគទូទាត់សងជាមួយរដ្ឋាភិបាលថៃ ដែលការណ៍នេះបានដកចេញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦ មុនពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅដើមឆ្នាំ២០១៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]