ការជ្រើសរើសរោងចក្រលាយកៅស៊ូចាក់ថ្នល់ដ៏ត្រឹមត្រូវ
ការទិញម៉ាស៊ីនលាយកៅស៊ូក្រាលថ្នល់ គឺជាការវិនិយោគដែលពឹងផ្អែកខ្លាំងលើដើមទុន និងការសម្រេចចិត្តច្បាស់លាស់ពីអ្នកម៉ៅការផ្លូវ និងអ្នកផ្គត់ផ្គង់កៅស៊ូសម្រាប់លាយ។
កត្តាជាច្រើនទៀតក្រៅពីតម្លៃ គួរតែត្រូវបានវាយតម្លៃដោយប្រុងប្រយ័ត្ន និងយ៉ាងលម្អិត ដើម្បីសម្រេចពីប្រភេទ និងសមត្ថភាពរបស់ម៉ាស៊ីនលាយកៅស៊ូក្រាលថ្នល់មុននឹងធ្វើការវិនិយោគ។ ការយល់ដឹងអំពីបច្ចេកវិទ្យាផ្សេងៗគ្នា និងការបង្កើតរោងចក្រលាយកៅស៊ូ គឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ជម្រើសដ៏ល្អបំផុតនៃម៉ាស៊ីនដែលផលិតកម្តៅលាយកៅស៊ូក្រាលថ្នល់ដែលមានគុណភាព និងផ្តល់ប្រយោជន៍ត្រឡប់មកវិញលើការវិនិយោគ។
ជាទូទៅ ការផលិតកៅស៊ូលាយក្រាលថ្នល់មានពីរប្រភេទ គឺ drum-mix និង batch-mix។ ម៉ាស៊ីន drum-mix ដំណើរការនៅក្នុងប្រព័ន្ធសង្វាក់ផលិតបន្តមួយ ដែលគ្មានការពិនិត្យវត្ថុធាតុដើមទេ គ្មានមនុស្សថ្លឹងទំងន់នៃវត្ថុធាតុដើម និងកៅស៊ូទេ ហើយក៏គ្មានដំណើរការលាយដាច់ដោយឡែកដែរ។ ចំណែកឯនៅក្នុងរោងចក្រ batch-mix វត្ថុឆៅត្រូវបានដាក់ពិនិត្យមុនពេលយកទៅលាយបញ្ចូលគ្នា បុគ្គលថ្លឹង ទម្ងន់ធាតុផ្សំ និងកៅស៊ូ ដែលវាផ្តល់នូវការត្រួតពិនិត្យភាពត្រឹមត្រូវ និងគុណភាពបានល្អប្រសើរជាងរោងចក្រ drum-mix។ ដូច្នេះវាកាត់បន្ថយការខ្ជះខ្ជាយជ័រកៅស៊ូ និងបន្ថយកៅស៊ូដែលមានគុណភាពទាប។
ការចល័តនៃរោងចក្រលាយកៅស៊ូគួរត្រូវបានពិចារណាផងដែរ ជាពិសេសដោយអ្នកម៉ៅការដែលទទួលយកគម្រោងនៅតាមតំបន់ដាច់ស្រយាល ដែលជាកន្លែងដែលគេត្រូវចាត់ចែងតម្លើងម៉ាស៊ីនដើម្បីបញ្ចប់គម្រោងនេះ។ អ្នកផ្គត់ផ្គង់កៅស៊ូក្តៅលាយក្រាល់ថ្នល់ដែលប្រើរោងចក្រស្ថានីយ គួរគិតគូរអំពីការចំណាយដែលមិនអាចទទួលមកវិញបាន ដូចជាការចំណាយលើការងារមូលដ្ឋាន និងឧបករណ៍សម្រាប់ការដំឡើង។ ការចំណាយ និងភាពងាយស្រួលនៃប្រតិបត្តិការ និងការរក្សាបាននូវរោងចក្របន្ទាប់ពីសេវាកម្ម និងការផ្គត់ផ្គង់ការលក់ ហើយនិងការដែលអាចរកជាវបាននូវគ្រឿងបន្លាស់ គឺជាកត្តាសំខាន់នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។
Linnhoff បានចាប់ផ្តើមបង្កើតរោងចក្រលាយកៅស៊ូក្រាលផ្លូវ batch-mix នៅឆ្នាំ 1900។ ជាមួយនិងការបង្កើតថ្មីនៃបច្ចេកវិទ្យា Screen Drum នៅក្នុងឆ្នាំ 1960 Linnhoff បានណែនាំដំណើរការនៃការលាយកៅស៊ូតាមបែបថ្មីដ៏មានប្រសិទ្ធិភាព ហើយមិនធ្វើឱ្យមានចំណាយឥតប្រយោជន៍។ បច្ចេកវិទ្យាស្របច្បាប់នេះ គឺមានតែមួយគត់សម្រាប់ Linnhoff និងធ្វើឱ្យ Linnhoff ខុសពីម៉ាកនៃរោងចក្រកៅស៊ូដទៃទៀត។ បច្ចេកវិទ្យា Screen Drum របស់ Linnhoff រួមមានដំណើរការសម្ងួត និងតាមដានវត្ថុធាតុដើមដែលផ្លាស់ប្តូរតម្រូវការក្នុងផ្នែក hot-elevator និង vibrating-screens។ អវត្តមាននៃផ្នែកទាំងពីរនេះ មានន័យថាការចំណាយមានកំរិតទាបលើផ្នែក wear-and-tear និងភាពងាយស្រួលនៃការថែទាំ។ ជាមួយនឹងបច្ចេកវិទ្យា Screen Drum របស់ Linnhoff ការប្រមូលផ្ដុំសារធាតុឆៅមានរយៈពេលខ្លី ការបាត់បង់កម្តៅតិចក្នុងការចម្លង និងវិទ្យុសកម្ម ដែលនាំឱ្យការប្រើប្រាស់ប្រេងតិចជាងមុន។ ការសន្សំប្រេងឥន្ធនៈកាន់តែបានច្រើន រួមជាមួយនឹងការចំណាយលើការទ្រទ្រង់តិចជាងមុន នឹងនាំឱ្យកាត់បន្ថយការចំណាយលើការប្រតិបត្តិការផងដែរ។ ក្នុងនាមជាអ្នកផលិតកៅស៊ូលាយក្រាល់ថ្នល់ម្នាក់ដែលគិតគូរពីការចំណាយឱ្យមានប្រសិទ្ធិភាពនោះ ត្រូវបង្កើតកៅស៊ូលាយឱ្យល្អប្រសើរជាងមុនសម្រាប់ទប់ទល់នឹងការប្រកួតប្រជែងនៅលើទីផ្សារ។
Linnhoff Technologies គឺជាក្រុមហ៊ុនអ្នកផលិតរបស់ប្រទេសអាឡឺម៉ង់ដែលមានមូលដ្ឋាននៅសឹង្ហបុរី ផលិតល្បាយកៅស៊ូលាយជាច្រើនសណ្ឋានពីរោងចក្រចល័តដើម្បីឱ្យរោងចក្រស្ថានីយ៍មានភាពរឹងមាំ (TRX និង CMX series) សមរម្យសម្រាប់គម្រោងផ្សេងៗ និងតម្រូវការពាណិជ្ជកម្ម។ រោងចក្រ Linnhoff Asphatt បានបញ្ចប់ការចាក់កៅស៊ូថ្នល់នៅព្រលានយន្តហោះជាច្រើន ផ្លូវ highways កំពង់ផែ និងគម្រោងថែទាំផ្លូវផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាហ្រ្វិកប៉ុន្មានឆ្នាំកន្លងមកនេះ។ ស៊េរី Linnhoff TSD គឺជារោងចក្រ batch-mix ចល័តពេញលេញជាមួយ និងផ្នែកបួនសំខាន់។ ផ្នែកនីមួយៗនៃ TSD អនុវត្តទៅតាមបទដ្ឋាននៃការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវដែក ក្នុងការផ្លាស់ប្តូរយ៉ាងលឿន និងងាយស្រួលក្នងការបោះទីតាំងម្តងទៀត។ ស៊េរី TSD គឺរោងចក្រ ដែលពឹងពាក់លើខ្លួនឯងក្នុងការតម្លើង ដោយប្រើប្រាស់បច្ចេកទេស Hydraulic Power Pack ដោយមិនចាំមានរថយន្តស្ទូចឡើយ។ Linnhoff TSD បានបញ្ចប់គម្រោងព្រលានយន្តហោះនៅភ្នំពេញ និងសៀមរាប គម្រោងផ្លូវយកកម្រៃ និងផ្លូវហាយវ៉េ ដែលផ្តល់មូលនិធិដោយអង្គការ JICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន) នៅក្នុងប្រទេសកម្ពុជា។ មកទល់ពេលនេះ ម៉ាស៊ីន TSD នៅតែស្ថិតក្នុងការផលិតយ៉ាងសកម្ម រួមចំណែកដល់ការលូតលាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាកាន់តែល្អ។

