ការដ្ឋានព្រលានយន្តហោះភ្នំពេញថ្មីមិនលិចទឹក សឱ្យឃើញពីការរចនាប្លង់ដែលមានប្រសិទ្ធិភាព

ការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាល មិនរងផលប៉ះពាល់ពីទឹកជំនន់ឡើយ បើទោះបីជាតំបន់ជុំវិញការដ្ឋាន លិចជនយ៉ាងខ្លាំងក្ដី។ នេះបង្ហាញឱ្យឃើញថាពី គម្រោងនេះមានប្រព័ន្ធគ្រប់គ្រងទឹក និងការរចនាប្លង់ស្ថាបត្យកម្មមេ ដែលមានប្រសិទ្ធិភាពខ្ពស់។

នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពីថ្មីៗនេះ។

លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់បានថា ទឹកជំនន់បានជន់លិចផ្លូវចូលទៅការដ្ឋាន ដែលធ្វើឱ្យខកខានបន្តិចបន្តួចនៃការដឹកសម្ភារសាងសង់ និងការធ្វើដំណើររបស់កម្មករធ្វើ ប៉ុន្តែការដ្ឋានគឺមិនលិចទេ ហើយដំណើរការធម្មតា។

លោក បន្តថា៖ «ការដ្ឋានអត់មានបញ្ហាអីទេ ព្រោះក្រុមហ៊ុនបានព្យាករណ៍ហើយថាតំបន់ហ្នឹងដីទំនាប ហើយគាត់ត្រៀមលក្ខណៈល្អ មានកន្លែងស្តុបទឹកពេលភ្លៀង និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់។ បើយើងដឹងថា ទីតាំងនោះទាប យើងត្រូវធ្វើទំនប់ការពារ និងដឹងពីរបៀបទឹកឡើង ទឹកលិច។ ដល់ពេលសាងសង់ចប់ អាកាសយានដ្ឋានគឺធានាថាអត់មានបញ្ហារឿងទឹកជំនន់»។

លោក ស៊ិន ចាន់សេរីវុត្ថា ក៏បានបន្ថែមទៀត យើងបានរៀនសូត្រពីព្រលានយន្តមួយចំនួននៅថៃដែលគេធ្លាប់មានបទពិសោធន៍រឿងទឹកជំនន់ហើយ ដូច្នេះយើងនឹងចៀសវាងបញ្ហាដូចគ្នានេះបាន។

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តម្លៃប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក និងត្រូវបានចែកចេញជា ៣ ដំណាក់កាល។ (អានបន្ថែម)

បច្ចុប្បន្ន គម្រោងនេះស្ថិតក្នុងដំណាក់កាលទី ១ ដោយការសាងសង់សម្រេចបានបានប្រមាណ ៣០% ហើយ។ ដំណាក់កាលទី១ នេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ ដោយរពឹងថានឹងទាក់ទាញភ្ញៀវទេសចរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំៗ។(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]