ការដ្ឋានអគារមន្ទីរពេទ្យកុសុមៈថ្មីតម្លៃជាង ៨១លានដុល្លារ ដំណើររលូន គ្រោងបញ្ចប់ខែកញ្ញាខាងមុខ

ដំណើរការសាងសង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី បានប្រព្រឹត្តិទៅដោយរលូន ដោយគ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខ ដើម្បីបម្រើសេវាពិនិត្យជំងឺទូទៅ ហើយនឹងបើកដំណើរការផ្លូវការនៅដើមឆ្នាំ ២០២២។

នេះជាការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងអំឡុងពេលចុះត្រួតពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៣០ ខែមិថុនា។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងថា៖ «មុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងសាងសង់រួចរាល់ ហើយនឹងប្រគល់ជូនមកយើង ដើម្បីដាក់បម្រើសេវាពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺឆ្លងផ្សេងៗ ដែលជាឱកាសមួយដ៏ល្អសម្រាប់ថែទាំសុខភាពប្រជាពលរដ្ឋយើង»។

គួរបញ្ជាក់ផងដែរថា អគារមន្ទីរពេទ្យព្រះកុសុមៈថ្មីនេះ មានកម្ពស់១១ជាន់ ១៣២បន្ទប់ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន។ (អានបន្ថែម)

អគារនេះ ក៏មានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន នៅលើដំបូលអគារស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]