ការទទួលយកអនាគតឌីជីថល ៖ ការសិក្សាស្វែងយល់ពីសក្តានុពលនៃវិស័យសំណង់

ឧស្សាហកម្មសំណង់បានឈានដល់របត់មួយដែលគួរឲ្យចាប់អារម្មណ៍ ដោយបន្សល់ទុកចន្លោះសម្រាប់ការផ្លាស់ប្តូរដ៏ធំធេង ដែលអាចធ្វើឲ្យប្រសើរឡើងនូវស្ថានភាពប្រតិបត្តិ ការដ្ឋានដូចដែលយើងដឹង។ ការផ្លាស់ប្តូរដែលខ្ញុំកំពុងនិយាយនេះគឺជាការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងដំណើរការសាងសង់ ដែលនឹងជួយសន្សំសំចៃពេលវេលា និងបង្កើនផលិតភាព។

ខណៈពេលដែលឧស្សាហកម្មដទៃទៀតបានកំពុងតែធ្វើឲ្យមានលក្ខណៈឌីជីថលជាច្រើនទសវត្សមកហើយនោះ ឧស្សាហកម្មសំណង់ហាក់ដូចជាយឺតយ៉ាវក្នុងកិច្ចការនេះ មួយផ្នែកដោយសារតែលក្ខណៈពិសេសនៃវិស័យនេះ។ ការសាងសង់ គឺជាវិស័យដែលមានមូលដ្ឋានលើគម្រោង និងមានបែងចែកជាផ្នែក។ នេះមានន័យថាការអនុម័តស្តង់ដារនិងវិធីសាស្រ្តថ្មីៗ ទទួលនូវបញ្ហាប្រឈមជានិច្ច ដោយសារតែបញ្ហាគម្រោងរយៈពេលខ្លី និងការលំបាកក្នុងការកំណត់ស្តង់ដារឧស្សាហកម្មទាំងមូល។ ដោយសារហេតុផលទាំងនេះ ឧស្សាហកម្មនេះមិនទាន់មានការកើនឡើងខ្លាំងផ្នែកផលិតភាពក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវានៅតែជាឧស្សាហកម្មមួយដែលមានលក្ខណៈឌីជីថលតិចតួចបំផុត។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់កំណើនតម្រូវការឌីជីថលនៅក្នុងឧស្សាហកម្មសំណង់។ នៅក្នុងតំបន់ដូចជានៅអាមេរិកខាងជើង និងអឺរ៉ុប យើងមើលឃើញក្រុមហ៊ុនចាប់យកបច្ចេកវិទ្យាបានយឺត ប៉ុន្តែនៅបន្តចាប់យកការប្រើបច្ចេកវិទ្យានៅការដ្ឋានសំណង់អស់ជាច្រើនឆ្នាំមកហើយ។ នៅតំបន់អាស៊ីអាគ្នេយ៍ នៅមានចន្លោះច្រើនសម្រាប់ការធ្វើឲ្យមានលក្ខណៈឌីជីថលដោយសារតែកម្មវិធីថ្មីៗទាំងនេះជាច្រើនមិនទាន់ត្រូវបានអភិវឌ្ឍឬនៅថ្មីសម្រាប់ទីផ្សារនៅឡើយ។ នេះក៏ជាចំណុចគួរឲ្យព្រួយបារម្ភ ពីព្រោះថាតំបន់អាស៊ីអាគ្នេយ៍មានទីកន្លែងដែលមានសំណង់កំពុងរីកលូតលាស់ខ្លាំងបំផុត ហើយត្រូវការការអភិវឌ្ឍបែបនេះច្រើនជាងតំបន់ផ្សេងៗទៀតនៅក្នុងពិភពលោក។

ទោះបីជាមានការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យានៅទូទាំងឧស្សាហកម្មក៏ដោយ ក៏ដំណោះស្រាយភាគច្រើនមានទំនោរផ្តោតតែទៅលើទិដ្ឋភាពមួយ ឬដំណាក់កាលមួយនៃគម្រោង ជាជាងការចូលទៅដោះស្រាយជារួម។ ការងារដូចជាការពិនិត្យផ្ទៀងផ្ទាត់ប្លង់ឥដ្ឋការ៉ូ គឺមានលក្ខណៈសាមញ្ញនៅពេលវាមានលក្ខណៈឌីជីថល ហើយការប្រើប្រាស់គំរូព័ត៌មានសាងសង់ (BIM) កំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ឧស្សាហកម្ម។ ប៉ុន្តែហេតុអ្វីធ្វើឲ្យមានលក្ខណៈឌីជីថលចំពោះតែដំណើរការមួយនៃការដ្ឋាន ចុះដំណាក់កាលដែលនៅសល់ផ្សេងទៀត? ហេតុអ្វីបានជាដំណាក់កាលមុនការសាងសង់ត្រូវបានកែសម្រួល និងមានប្រសិទ្ធភាពច្រើន ចំណែកដំណាក់កាលសាងសង់ ដំណាក់កាលប្រគល់ និងថែទាំ មិនទទួលបានការសម្រួល និងប្រសិទ្ធភាពដូចគ្នា? ការមិនទទួលស្គាល់សក្តានុពលនៃការធ្វើឲ្យប្រសើរឡើងនៅក្នុងផ្នែកទាំងនេះ អាចកម្រិតការទទួលបានផលិតភាព។

យើងមើលឃើញពីដំណោះស្រាយដ៏ទូលំទូលាយមួយ ដែលអាចធ្វើឲ្យមានលក្ខណៈឌីជីថលគ្រប់ទិដ្ឋភាពនៃគម្រោង ទាំងនៅក្នុងការិយាល័យ និងនៅការដ្ឋាន នោះគឺកម្មវិធីមួយដែលជួយឲ្យសមាជិកក្រុមទាំងអស់ធ្វើការជាមួយគ្នា និងអាចទទួលបានព័ត៌មានថ្មីៗ ហើយស្របពេលជាមួយគ្នានេះសមាជិកក៏អាចចូលទៅកាន់គ្រប់ឧបករណ៍ និងបោះបង់ចោលការប្រើទម្រង់ក្រដាសដែលមិនចាំបាច់។ កម្មវិធីបែបនេះ អាចជួយសន្សំសំចៃពេលវេលាជាច្រើន ហើយជាលទ្ធផលគឺគម្រោងត្រូវបានប្រគល់ទាន់ពេលវេលា ដោយមិនចំណាយថវិកាច្រើន។ ការត្រួតពិនិត្យគុណភាព ការអនុញ្ញាតសុវត្ថិភាព ការអង្កេតការថែទាំ និងអ្វីៗជាច្រើនទៀត អាចត្រូវបានធ្វើឡើងលើឧបករណ៍ចល័ត ឬឧបករណ៍ Tablet ឧបករណ៍ដែលមនុស្សភាគច្រើនមានភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះទៀត នៅពេលព័ត៌មានភ្លាមៗត្រូវបានប្រមូលដោយងាយស្រួល វាផ្តល់នូវទិន្នន័យដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនប្រើប្រាស់តាមពេលវេលា។ នេះគឺជាអនាគតដែលយើងកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅរកជាមួយនិងកម្មវិធី Novade ។

ខណៈដែលការធ្វើឲ្យមានលក្ខណៈឌីជីថលនៅតែបន្តផ្លាស់ប្តូរពិភពលោករបស់យើងលើគ្រប់មធ្យោបាយ វាមិនយឺតពេលទេសម្រាប់ឧស្សាហកម្មសំណង់ក្នុងការចាប់ផ្តើមចាប់យកស្តង់ដារថ្មី និងធ្វើឲ្យប្រសើរឡើងនូវផលិតភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]