ការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល
ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium មានការទាញយកច្រើនជាង 10 លានដង។
តាមរយៈវេទិកា iTwin របស់ Bentley បានផ្តល់ដំណោះស្រាយឌីជីថលភ្លោះ ហើយត្រូវបានប្រើដោយក្រុមហ៊ុនវិស្វកម្ម និងសំណង់ និងម្ចាស់ប្រតិបត្តិករជាច្រើន ដើម្បីរចនា សាងសង់ និងដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក។ ការរួមបញ្ចូលគ្នានៃម៉ូឌុល Cesium plus iTwin អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អាចភ្ជាប់ទិន្នន័យភូមិសាស្ត្រ 3D យ៉ាងរលូនជាមួយនឹងវិស្វកម្ម, ទ្រង់ទ្រាយផ្ទៃដី, IoT, ភាពពិតជាក់ស្តែង និងទិន្នន័យរបស់សហគ្រាស ដើម្បីបង្កើតកូនភ្លោះឌីជីថលជាមួយនឹងបទពិសោធន៍អ្នកប្រើប្រាស់ដ៏គួរឱ្យភ្ញាក់ផ្អើលដែលចាប់យកទំហំរូបភាពដ៏ទូលំទូលាយនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធទាំងមូល រហូតដល់ព័ត៌មានលម្អិតច្បាស់លាស់ចេញជាខ្នាតមីលីម៉ែត្រនៃប្លង់នីមួយៗ— ដែលអាចមើលឃើញពីដី មេឃ សមុទ្រ ពីលំហអាកាស និងទៅជ្រៅក្រោមផ្ទៃផែនដី។
យោងតាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុន Bentley លោក Nicholas Cumins បាននិយាយថា “ទិដ្ឋភាពភូមិសាស្ត្រ 3D គឺជាមធ្យោបាយដ៏ឆ្លាតវ៉ៃបំផុតសម្រាប់ម្ចាស់ប្រតិបត្តិករ និងអ្នកផ្តល់សេវាវិស្វកម្ម ដើម្បីស្វែងរក សាកសួរ និងមើលឃើញអំពីព័ត៌មាននៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ។ ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នារបស់ Cesium និង iTwin អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចធ្វើការសម្រេចចិត្ត និងមានព័ត៌មានកាន់តែប្រសើរឡើងនៅក្នុងបរិបទភូមិសាស្ត្រ 3D ពេញលេញ—នៅក្នុងកម្មវិធីតែមួយ ក្នុងបរិយាកាសនៃប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក Patrick Cozzi នាយកប្រតិបត្តិនៃក្រុមហ៊ុន Cesium បានបន្តទៀតថា “ការសហការជាមួយ Bentley គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ Cesium នៅពេលដែលយើងបន្តដំណើររបស់យើងដើម្បីបង្កើតវេទិកាជាអ្នកអភិវឌ្ឍន៍ដ៏ល្អបំផុតសម្រាប់បរិស្ថានដែលបានសាងសង់ និងធម្មជាតិដែលបង្កើតឡើងដោយស្តង់ដារបើកចំហ និងបច្ចេកវិទ្យា បើកទូលាយ (open-source)។ ថាមពលរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីររបស់យើង និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការបើកចំហនឹងផ្តល់ឱកាសថ្មីសម្រាប់កំណើន នឹងបង្កើនតម្លៃកាន់តែអស្ចារ្យសម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងបណ្តាញអ្នកអភិវឌ្ឍន៍កម្មវិធីដែលកំពុងរីកចម្រើន និងជាការចាប់ផ្តើមអាជីវកម្មខ្នាតតូចរហូតដល់សហគ្រាសសកល។
ជាឧទាហរណ៍មួយ Komatsu ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ធំជាងគេនៅប្រទេសជប៉ុន និងធំជាងគេទីពីរនៅលើពិភពលោក ដែលប្រើប្រាស់បច្ចេកវិទ្យា 3D geospatial របស់ Cesium ដើម្បីតាមដានការដ្ឋានសំណង់ទូទាំងពិភពលោក តាមដានការប្រែប្រួលទៅតាមពេលវេលាជាក់ស្តែង ប្រៀបធៀបផែនការស្ថាបត្យកម្មជាមួយនឹងទិន្នន័យសាកលពិត និងដំណើរការយ៉ាងជាក់លាក់ជាមួយការវាស់ស្ទង់ក្នុងកម្រិតច្បាស់លាស់ក្នុងពេលវេលាជាក់ស្តែង។ ជាមួយនឹងការបញ្ចូល Cesium ទៅក្នុង Bentley បានធ្វើឱ្យ Komatsu ទទួលបាននូវការពង្រីកឬបើកទូលាយទិន្នន័យចូលទៅកាន់បច្ចេកវិទ្យាឌីជីថលភ្លោះឈានមុខគេលើពិភពលោក។
លោក Chikashi Shike នាយកប្រតិបត្តិផ្នែកផ្សព្វផ្សាយសំណង់ឆ្លាតវៃរបស់ក្រុមហ៊ុន Komatsu បានអត្ថាធិប្បាយថា “Komatsu និង Cesium ហាក់ដូចបាននាំមកនូវការគិតបែបប្រលោមលោកដល់ឧស្សាហកម្មសំណង់ដោយភាពអច្ឆរិយ ដោយប្រើប្រាស់ការមើលឃើញក្នុងកម្រិតខ្ពស់ ដើម្បីផ្តល់នូវការយល់ដឹងច្បាស់លាស់បន្ថែមទៀត និងអាចឱ្យអតិថិជនរបស់យើងធ្វើការសម្រេចចិត្តក្នុងការសាងសង់បានកាន់តែច្បាស់ និងមានការយល់ដឹងកាន់តែច្រើន។ ជាមួយនឹង Cesium ដែលជាផ្នែកមួយនៃ Bentley យើងអាចពង្រឹងបន្ថែមនូវប្រព័ន្ធឌីជីថលភ្លោះជា Smart Construction របស់យើងជាមួយនឹងគំរូវិស្វកម្ម ទិន្នន័យផ្ទៃក្រោមដី និងអ្វីៗជាច្រើនទៀតសម្រាប់គម្រោងសំណង់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន។
Example of a Bentley demo app for offshore wind farms, using a Cesium integration with iTwin Platform
បន្ថែមពីលើការទទួលយកយ៉ាងទូលំទូលាយនៃវេទិការបស់ខ្លួន Cesium ក៏ជាអ្នកដឹកនាំក្នុងការលើកកម្ពស់ស្តង់ដារបើកចំហផងដែរ ដូចជាការបើកបង្វិល 3D Tiles សម្រាប់ការមើលឃើញទិន្នន័យភូមិសាស្ត្រ ឬផែនទី 3D ដ៏ទូលំទូលាយ ដែលត្រូវបានអនុម័តជាស្តង់ដារសហគមន៍ដោយ Open Geospatial Consortium (OGC) ក្នុងឆ្នាំ 2019 ។
លោក Peter Rabley នាយកប្រតិបត្តិរបស់ OGC បាននិយាយថា “នៅពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំទិន្នន័យកាន់តែច្រើន វានឹងធ្វើឱ្យសារៈសំខាន់នៃការបើចំហ ecosystem កាន់តែមានកំណើន។ ក្នុងនាមជាអ្នកនាំមុខគេសម្រាប់ស្តង់ដារបើកចំហ និងអន្តរប្រតិបត្តិការនៅក្នុងសហគមន៍ភូមិសាស្ត្រ OGC សូមស្វាគមន៍ការប្តេជ្ញាចិត្តដែលកំពុងបន្តរបស់ Bentley និង Cesium ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលតាមរយៈវេទិកាបើកចំហ និងអាចធ្វើការងារក្នុងអន្តរប្រតិបត្តិការបាន។
ជាមួយនឹងការទិញយករួមបញ្ចូលគ្នានេះ លោក Cozzi ត្រូវបានជាតែងតាំងជាប្រធានផ្នែកវេទិការបស់ Bentley ដែលជាការរួមបញ្ចូលគ្នានៃវេទិកា Cesium និង iTwin ដោយត្រូវរាយការណ៍បន្តទៅនាយកបច្ចេក គឺលោក Julien Moutte របស់ Bentley ក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាព។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃប្រតិបត្តិការនេះមិនត្រូវបានបង្ហាញទេ។ ដោយឡែក ក្រុមហ៊ុន Dechert LLP ត្រូវបានជ្រើសរើសជាអ្នកប្រឹក្សាច្បាប់របស់ Bentley ក្នុងប្រតិបត្តិការខាងលើនេះ។
សម្រាប់ការយល់ដឹងផ្នែកប្រតិបត្តិបន្ថែម សូមចូលទៅកាន់ប្លុក Bentley Insights & Inspirations និងប្លុក Cesium ។
# # #
អំពី Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com
អំពី Cesium
Cesium គឺជាវេទិកាបើកចំហសម្រាប់ 3D Geospatial ។ Cesium បានបង្កើត 3D Tiles ដែលជាស្តង់ដារសហគមន៍ Open Geospatial Consortium សម្រាប់ទាញយកសំណុំទិន្នន័យភូមិសាស្ត្រ 3D ដ៏ធំ។ ប្រើ Cesium ion ដើម្បីបង្កើនប្រសិទ្ធភាព បង្ហោះ និងរួមបញ្ចូលគ្នានូវទិន្នន័យរបស់អ្នកជាមួយនឹងមាតិកា 3D សកលដែលបានរៀបចំ និងចាក់ផ្សាយទៅកាន់ឧបករណ៍ណាមួយ។ ជាមួយនឹងជំនាញពិសេសនៅចំនុចប្រសព្វនៃ geospatial 3D និងក្រាហ្វិកកុំព្យូទ័រ Cesium មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះភាពបើកចំហ និងអន្តរប្រតិបត្តិការតាមរយៈស្តង់ដារបើកចំហ APIs បើកចំហ និងការផ្តល់ជូនប្រភពបើកចំហដូចជា CesiumJS, Cesium for Unreal, Cesium for Unity និង Cesium for Omniverse ។ ដើមឡើយ វាត្រូវបានបង្កើតឡើងសម្រាប់ Aerospace ឥឡូវនេះ Cesium ត្រូវបានប្រើដើម្បីផ្តល់អានុភាពដល់កម្មវិធីរាប់ពាន់នៅក្នុងឧស្សាហកម្មធំៗដូចជា ក្រសួងការពារជាតិ ការងារស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងការគ្រប់គ្រង់ប្រតិបត្តិការសំណង់ ពាណិជ្ជកម្មអចលនទ្រព្យ ការធ្វើផែនការទីក្រុង និងកិច្ចការជាច្រើនទៀត។
© 2024 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, Bentley Infrastructure Cloud, Bentley Open, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Bentley Press: Chris Phillips, PR@news.bentley.com
Bentley Investors: Eric Boyer, ir@bentley.com
- Video Advertisement -