ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ អគារធំស្គឹមស្គៃកណ្តាលរាជធានីភ្នំពេញ Gold Tower 42 ត្រូវបានដាក់សម្ពោធបញ្ចប់គ្រោងអគារជាផ្លូវការ ដែលនេះគឺនឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន។
ជាក់ស្តែង ដំណឹងនៃការបញ្ចប់គ្រោងអគារនេះគឺត្រូវបានសាទរជាខ្លាំងពីសំណាក់អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាដែលក្នុងនោះ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យមួយរូបលោក សន សៀប បានសម្តែងការត្រេកអរជាខ្លាំងជាមួយដំណឹងនេះ។
«និយាយទៅគ្រាន់តែលឺគេថាបញ្ចប់គ្រោងអគារខ្ញុំសប្បាយចិត្ត ដោយសារតែអគារមួយធំវានៅកណ្តាលក្រុងនៅពេលដែលវាអត់ចប់ចុងចប់ដើមអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យក៏ដូចជាប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង» លោកបានមានប្រសាសន៍។
ជាងនេះទៅទៀត ការបញ្ចប់ការសាងសង់គ្រោងអគារនេះគឺជាសញ្ញាបង្ហាញទៅកាន់វិនិយោគិនអំពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅកម្ពុជាដែលក្នុងនោះលោក សន សៀប យល់ថា វាបានធ្វើជាគំរូល្អសម្រាប់គម្រោងដទៃទៀតឲ្យដំណើរចប់ចុងចប់ដើម។
«អ្វីដែលសំខាន់ហ្នឹងជាព័ត៌មានមួយដែលល្អសម្រាប់មុខមាត់ទីក្រុងរបស់យើង សម្រាប់មុខមាត់រដ្ឋាភិបាលរបស់យើង សម្រាប់មុខមាត់វិស័យអចលនទ្រព្យរបស់យើង ដែលវាមិនធ្វើឲ្យគម្រោងមួយហ្នឹងគាំង។ អញ្ចឹងទៅ អ្នកវិនិយោគផ្សេងទៀតមានជំនឿជឿជាក់ ទៅលើសក្តានុពលនៃវិស័យអចលនទ្រព្យរបស់យើង» លោកបានបន្ថែម។
គួររម្លឹកថាអគារ Gold Tower 42 ដែលកន្លងមកបានប្តូរឈ្មោះទៅជា GT42 ធ្លាប់បានផ្អាកការសាងសង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែត្រូវបានរួមគ្នាសង្គ្រោះឡើងវិញដោយក្រុមហ៊ុនYon Wooនិងក្រុមហ៊ុនចិនពីរឈ្មោះថា Shenzhen Hongtao Decorationនិង Waiman Construction & Engineering ។ តាមការគ្រោងទុក អគារនេះនឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៩ខាងនេះ។