ការប្រកួតសំណង់ឆ្នើមអន្តរជាតិ ២០២២ បើកទទួលពាក្យហើយ! អ្នកឈ្នះទៅប្រកួតបន្តនៅLondon
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម software គ្រប់គ្រងសំណង់បែបឌីជីថលឈានមុខគេនៅលើពិភពលោក បានប្រកាសបើកទទួលពាក្យបេក្ខភាពចូលប្រកួតក្នុងកម្មវិធីហេដ្ឋារចនាសម្ធ័ន្ធឆ្នើម ឬ 2022 Going Digital Awards in Infrastructure ហើយ។
កម្មវីធីនេះទទួលយកបេក្ខភាពពីជុំវិញពិភពលោក ខណៈក៏បានលើកទឹកចិត្តឱ្យម្ចាស់គម្រោងសំណង់ ឬហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជាចូលរួមបន្ថែម ក្រោយគម្រោងអនុស្ថានីយអគ្គិសនី នៅខេត្តកោះកុង ធ្លាប់បានជាប់ឈ្មោះជាបេក្ខភាពក្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្តកាលពីឆ្នាំមុន។ (អានបន្ថែម)
កម្មវិធីនឹងបិទទទួលពាក្យត្រឹមថ្ងៃទី ២៣ ឧសភា ២០២២ ដោយអ្នកឈ្នះចូលវគ្គផ្ដាច់ព្រ័ត្ត នឹងបានទៅធ្វើបទបង្ហាញ និងប្រកួតយកជ័យលាភីនៅទីក្រុង London ប្រទេសអង់គ្លេស នៅចុងឆ្នាំ ២០២២។
ការប្រកួតក្នុងឆ្នាំ ២០២២ និងទទួលបេក្ខភាពក្នុងប្រភេទហេដ្ឋារចនាសម្ព័ន្ធរួមមាន:
o ស្ពាន និងផ្លូវក្រោមដី
o សំណង់
o វិស្វកម្មសហគ្រាស
o សំណង់អគារសាធារណៈ សាលា និងទីក្រុង
o Geoprofessional
o Grid
o រោងចក្រថាមពល
o ផ្លូវដែក និងការដឹកជញ្ជូន
o ផ្លូវ និងផ្លូវល្បឿនលឿន
o វិស្វកម្មរចនាសម្ព័ន្ធ
o គម្រោងត្រួតពិនិត្យបច្ចេកទេស និងគុណភាពសំណង់
o ទឹក និងសំណល់
ចាប់តាំងពីឆ្នាំ ២០០៤ មក កម្មវិធី Going Digital Awards in Infrastructure បានទទួលស្គាល់ម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើមជាង ៤៤០០ គម្រោង ដែលមកពីជាង ៤០ ប្រទេស នៅជុំវិញពិភពលោក ដោយគម្រោងទាំងនេះសុទ្ធសឹងតែជាគម្រោងដែលមានភាពច្នៃប្រឌិត មានគុណភាពខ្ពស់ និងមាននិរន្តរភាព។
អ្នកឈ្នះក្នុងកម្មវិធីនឹងទទួលបាន៖
• មានឈ្មោះនៅក្នុងសៀវភៅសំណង់ឆ្នើមប្រចាំឆ្នាំរបស់ របស់ Bentley ដែលត្រូវបានចែកចាយដល់ទៅវិស័យរដ្ឋ និងឯកជននៅជុំវិញពិភពលោក។
• បង្កើនមុខមាត់ និងភាពទាក់ទាញដល់អតិថិជនបន្ថែម តាមរយៈការច្នៃប្រឌិតឌីជីថល ក្រោមការណែនាំរបស់អ្នកជំនាញ
• ទទួលជំនួយផ្នែកទីផ្សារពីក្រុមអ្នកជំនាញរបស់ Bentley នៅទូទាំងពិភពលោក
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Going Digital Awards in Infrastructure ឆ្នាំ ២០២២ សូមចូលទៅកាន់គេហទំព័រ Going Digital Awards in Infrastructure។

