ការលក់របស់ក្រុមហ៊ុន Bosch បានកើនដល់ជាង ៧០ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៦

នៅឆ្នាំ ២០១៦ ការលក់របស់ក្រុមហ៊ុន Bosch Group បានកើនឡើង ៥,៤ ភាគរយ រហូតដល់ចំនួន ៧៣,១ ពាន់លានអឺរ៉ូ ដោយសារតែការវិវត្តយ៉ាងលឿននៃការតភ្ជាប់បច្ចេកវិទ្យាដែលជួយជម្រុញកំណើននេះ នេះបើតាមការចេញផ្សាយរបស់ក្រុមហ៊ុន នៅថ្ងៃទី ២០ ខែកុម្ភៈ ។

ក្រុមហ៊ុន Bosch Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេក្នុងពិភពលោក ដោយមានសហការីប្រហែល ៣៩០,០០០ នៅទូទាំងពិភពលោក។ ប្រតិបត្ដិការរបស់ក្រុមហ៊ុនត្រូវបានបែងចែកជាអាជីវកម្មបួនប្រភេទដូចជា ដំណោះស្រាយផលិតផលចល័ត បច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងថាមពល និងបច្ចេកវិទ្យាសាងសង់។ ក្រុមហ៊ុន Bosch បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងខែមករា ឆ្នាំ២០១០ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុន Robert Bosch (Cambodia) Co., Ltd. ជាតំណាងនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីការកែតម្រូវជាមួយនិងផលប៉ះពាល់ជាអវិជ្ជមាននៃអត្រាប្តូរប្រាក់នៅទូទាំងពិភពលោកក្នុងទឹកប្រាក់ ១,៣ពាន់លានអឺរ៉ូ ក្រុមនេះបានបង្ហាញពីការកើនឡើងការលក់ក្នុងគ្រប់ផ្នែក អាជីវកម្មទាំងអស់លើកលែងផ្នែកបច្ចេកវិទ្យាឧស្សាហកម្មនៅឆ្នាំ ២០១៦។

ចំពោះអាជីវកម្មដំណោះស្រាយផលិតផលចល័ត បានកើនឡើង ៧ ភាគរយជាមួយនិងប្រាក់ចំណូលកើនឡើងដល់ ៤៤ ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១៦ ដែលខ្លាំងជាងផ្នែកផលិតកម្មរថយន្តសកល។ សម្រាប់ Gasoline injection systems ក្រុមហ៊ុន Bosch បានបង្កើតកំណត់ត្រាថ្មី គឺលក់បាន ២៥០លាន នៃផលិតផល High-pressure injectors។ ជាពិសេសស ក្រុមហ៊ុន ទទួលបានជោគជ័យជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបររថយន្ត និងប្រព័ន្ធកំសាន្ត។

ចំពោះអាជីវកម្មទំនិញប្រើប្រាស់ មានការកើនឡើង ៦,២ភាគរយ ជាមួយនិងប្រាក់ចំណូលពីការលក់ ១៧,៧ ពាន់លានអឺរ៉ូ ។ ទាំងឧបករណ៍ថាមពល និង BSH Hausgeräte GmbH ជាថ្មីម្តងទៀត បានបង្ហាញនូវការផ្សារភ្ជាប់ផលិតផលជាច្រើននៅឆ្នាំ ២០១៦។

ចំពោះការលក់ថាមពល និងផ្នែកអាជីវកម្មបច្ចេកវិទ្យាគ្រប់គ្រងអគារ មានការកើនឡើង ៣,២ភាគរយ ជាមួយនិងទឹកប្រាក់ ៥,២ពាន់លានអឺរ៉ូ។ សម្រាប់ផ្នែកប្រព័ន្ធកម្តៅ ប្រព័ន្ធគ្រប់គ្រងសន្តិសុខ និងផ្នែកដំណោះស្រាយខាងសេវាកម្ម ក៏បានបង្ហាញថាកំណើនពីការលក់មិនធ្លាប់មាន ដោយផ្សាយភ្ជាប់ដំណោះស្រាយដូចជា ប្រព័ន្ធកម្តៅឆ្លាតវៃ បច្ចេកវិទ្យាវីដេអូ និងសេវាកម្មដូចជាសេវាសង្គ្រោះបន្ទាន់ eCall និងសេវាមើលថែទាំផ្ទះ។

អាជីវកម្មបច្ចេកវិទ្យាឧស្សាហកម្មវិញ មានការលក់ធ្លាក់ចុះ ៤,៥ ភាគរយធៀបនឹងឆ្នាំមុន ក្នុងទំហំទឹកប្រាក់ ៦,៣ពាន់លានអឺរ៉ូ។ សម្រាប់អាជីវកម្មទាំងអស់ខាងលើ ការអភិវឌ្ឍនៅក្នុងទីផ្សារដូចជា ទីផ្សារប្រទេសចិន រុស្ស៊ី និងប្រេស៊ីលកំពុងបន្តបង្កើតការលំបាកសម្រាប់ផ្នែកបច្ចេកវិទ្យាបើកបរ និងការត្រួតពិនិត្យ។ នៅឆ្នាំ ២០១៦ អាជីវកម្មផ្នែកបច្ចេកវិទ្យាវេចខ្ចប់ប្រហែលនៅបន្តដូចកាលឆ្នាំមុន។

លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានមានប្រសាសន៍ថា: “ទោះបីជាលក្ខខណ្ឌមិនអំណោយផល យើងនៅសម្រេចបានការព្យាករណ៍កំណើនរបស់ក្រុមហ៊ុននៅឆ្នាំ 2016” ។ “ក្រុមហ៊ុន Bosch កំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរជាមូលដ្ឋានធំបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុន Bosch កំពុងធ្វើការផ្លាស់ប្តូរយ៉ាងសកម្មទាំងឧស្សាហកម្ម ទីផ្សារ និងបច្ចេកវិទ្យា។”

ពេលដែលគ្រប់យ៉ាងត្រូវបានតភ្ជាប់លើប្រព័ន្ធអ៊ីនធឺណេត (IoT) និងមានការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាអេឡិចត្រូចល័ត ក្រុមហ៊ុន Bosch ធ្វើការវិនិយោគដោយផ្ទាល់រហូតដល់ទៅរាប់ពាន់លានអឺរ៉ូ។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុនបានបង្កើនការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍ រហូតដល់ប្រមាណ ៦.៦ ពាន់លានអឺរ៉ូ។

ក្រុមហ៊ុន Bosch ចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ IoT នាំមុខគេ។ ក្រុមហ៊ុនបានមើលឃើញពីសក្តានុពលខ្លាំងក្នុងការធ្វើអាជីវកម្មជាមួយជំនួយការឌីជីថលឆ្លាតវៃ។

ដោយសារក្រុមហ៊ុន Bosch មើលឃើញថា IoT កាន់តែមានលក្ខណៈផ្ទាល់ខ្លួន ក្រុមហ៊ុននេះកំពុងបង្កើតមជ្ឈមណ្ឌល Artificial Intelligence ដើម្បីឲ្យការតភ្ជាប់បច្ចេកវិទ្យាកាន់តែមានលក្ខណៈផ្ទាល់ខ្លួន។ ហេតុផលនេះហើយដែលក្រុមហ៊ុន Bosch វិនិយោគទឹកប្រាក់ ៣០០ លានអឺរ៉ូនៅក្នុងមជ្ឈមណ្ឌលថ្មីសម្រាប់ការផលិតផលិតផលសិប្បនិម្មិតដែលនឹងប្រើប្រាស់ជំនាញ IoT របស់ក្រុមហ៊ុន។

សម្រាប់ឆ្នាំ ២០១៧ ក្រុមហ៊ុន Bosch កំពុងព្យាករណ៍ពីកំណើនជាមធ្យម ២,៣ ភាគរយសម្រាប់សេដ្ឋកិច្ចសកល។ ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្ម មើលឃើញហានិភ័យសេដ្ឋកិច្ចខាងលើនៅក្នុងការអភិវឌ្ឍនយោបាយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Bosch ជាថ្មីម្តងទៀតមានបំណងបន្តកំណើន និងជម្រុញកំណើនលឿននៅក្នុងទីផ្សាររបស់ខ្លួន។ ក្រុមហ៊ុនចង់ធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង និងស្ថានភាពប្រាក់ចំណេញក្នុងគ្រប់ផ្នែកអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]