ការលើកឡើងពីបញ្ហាឧស្សាហកម្មសំណង់ប្រកបដោយទំនួលខុសត្រូវ
By Ms. Marie HENOCQ,
Marketing Manager DPCHT Co., Ltd.
Email: admin@dpcht.com
ឧស្សាហកម្មសំណង់អគារ និងការសាងសង់គឺជាឧស្សាហកម្មសំខាន់នៅក្នុងប្រទេសកម្ពុជា ហើយឧស្សាហកម្មទាំងនេះកំពុងទាក់ទាញការវិនិយោគខ្លាំងឡើង ហើយគម្រោងធំៗជាច្រើនកំពុងតែដំណើរការ (ផ្សារលក់ទំនិញ សណ្ឋាគារ អគារខុនដូ ជាដើម)។ ក្នុងនាមជាឧស្សាហកម្មដ៏សំខាន់ វិស័យសំណង់អគារ និងការសាងសង់ក៏មានការលេចឡើងនូវបញ្ហាជាច្រើនដូចជាបញ្ហាសុវត្ថិភាព និងសន្តិសុខ កត្តាបរិស្ថាន និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។
អាជីវកម្មចម្បងរបស់ក្រុមហ៊ុន DPCHT Co., Ltd. គឺជាផ្អែកលើការចែកចាយ ការដំឡើង និងការថែទាំម៉ាកបច្ចេកវិទ្យាដែលមានការទទួលស្គាល់ជាអន្តរជាតិក្នុងវិស័យជាច្រើនដូចជា សន្តិសុខ ចំណតរថយន្ត និងឧបករណ៍សម្រាប់ដំណោះស្រាយបរិស្ថាន។ ក្រុមហ៊ុន DPCHT Co., Ltd. មានការបញ្ជាក់ជាច្រើនក្នុងវិស័យសាធារណៈ និងឯកជន ហើយជាក្រុមហ៊ុនគួរឲ្យទុកចិត្តដែលមានការទទួលស្គាល់ដោយក្រសួងនៃប្រទេសកម្ពុជា មូលនិធិអន្តរជាតិ និងអតិថិជនឯកជន។
នៅក្នុងឧស្សាហកម្មសំណង់អគារ និងការសាងសង់ ទោះបីជាអ្នកខ្លះស្វែងរកនូវប្រសិទ្ធភាព និងតម្លៃទាប ក៏នេះមិនអាចធ្វើបានចំពោះតម្លៃនៃសន្តិសុខ និងសុវត្ថិភាពឡើយ។ ក្រុមហ៊ុនDPCHT Co., Ltd. បានយល់ពីបញ្ហានេះ ហើយក្រុមហ៊ុនបានបង្កើតភាពជាដៃគូយ៉ាងរឹងមាំជាមួយអ្នកផ្គត់ផ្គង់ឧបករណ៍សន្តិសុខ និងសុវត្ថិភាពដែលអាចជឿទុកចិត្តបាន។ ជាការពិត ក្រុមហ៊ុនបានចែកចាយនូវផលិតផល ANSELL, DRÄGER, HORMANN និង DIRICKX។ ANSELL គឺជាផលិតផលនាំមុខគេក្នុងពិភពលោកផ្នែកផលិតផលការពារ និងជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលការពារដៃ និងប្រអប់ដៃជាច្រើនប្រភេទដូចជា ស្រោមដៃ ឈុតសម្រាប់ពាក់ធ្វើការ និងផលិតផលសុវត្ថិភាពសម្រាប់ថែរក្សាសុខភាព។ DRÄGER ផ្តល់ជូននូវឧបករណ៍សុវត្ថិភាពដែលជឿទុកចិត្តបាន និងប្រើប្រាស់បានយូរ ដូចជាសេវាកម្មអគ្គីភ័យ និងឧបករណ៍ចាប់ជាតិហ្កាស។ HORMANN ជាក្រុមហ៊ុននាំមុខគេនៅអឺរ៉ុបដែលផ្តល់ជូននូវផលិតផលដូចជា គ្រោងទ្វារ ទ្វារ ស៊ុម និងឧបករណ៍ប្រតិបត្តិការ។ ក្នុងចំណោមផលិតផលដទៃទៀត ក្រុមហ៊ុន HORMANN ផលិតទ្វារអគ្គិសនី និងទ្វារស្រោបដែកការពារ។ ក្រុមហ៊ុន DIRICKX ជាក្រុមហ៊ុននាំមុខនៅអឺរ៉ុបក្នុងផ្នែកការពារបរិវេណ។
បន្ថែមលើនេះ បច្ចុប្បន្នយើងបានមើលឃើញពីផលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុ ដូចនេះការវិនិយោគប្រកបដោយនិរន្តរភាពត្រូវតែគិតគូរពីបញ្ហានេះ។ ប្រទេសកម្ពុជាមានសក្កានុពលខ្លាំងសម្រាប់ថាមពលកកើតឡើងវិញ ជាពិសេសថាមពលព្រះអាទិត្យ។ ក្រុមហ៊ុន DPCHT Co., Ltd មានការជឿជាក់ខ្លាំងថា ថាមពលកកើតឡើងវិញនឹងដើរតួយ៉ាងសំខាន់ក្នុងអនាគតថាមពលរបស់យើង។
នេះគឺជាមូលហេតុដែលយើងមានមោទនភាព និងបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនដែលកំពុងដើរនៅក្នុងទិសដៅនេះ ដូចជាក្រុមហ៊ុន SUNWATERLIFE, TEHCHNEAU, NEREUS និងក្រុមហ៊ុន SCANGRIP។ ក្រុមហ៊ុន SUNWATERLIFE គឺជាក្រុមហ៊ុនបារាំងដែលផលិតប្រព័ន្ធបន្សុទ្ធទឹកអាចបរិភោគបានពីចំណុចផ្គត់ផ្គង់ទឹកនានា។ ក្រុមហ៊ុន TECHNEAU គឺជាក្រុមហ៊ុនរចនា និងរោងចក្រផលិតរបស់បារាំង ដែលធ្វើការផលិតផលិតផលប្រព្រឹត្តកម្មទឹកជាមុន ក្នុងចំណោមផលិតផលដទៃទៀត។
ប្រព័ន្ធទាំងនេះការពារបរិស្ថាន និងអាចឲ្យរោងចក្រប្រព្រឹត្តកម្មទឹកកាន់តែមានប្រសិទ្ធភាព។ NEREUS គឺជាក្រុមហ៊ុនបារាំងដែលរួមបញ្ចូលនិរន្តរភាពជាមួយនិងផលចំណេញដោយកែច្នៃកាកសំណល់ទឹកឡើងវិញ។ NEREUS ផលិតប្រព័ន្ធដែលអាចចម្រាញ់យកចេញនូវទឹកគុណភាពខ្ពស់ពីអ្វីដែលចេញពីបណ្តុំអគារដោយប្រើប្រាស់ថាមពលតិចតាមដែលអាចធ្វើបាន។ SCANGRIP គឺជាក្រុមហ៊ុនផ្គត់ផ្គង់ការងារភ្លើងនាំមុខគេនៅអឺរ៉ុប។ អ្នកអាចសន្សំសំចៃថាមពលដោយជៀសវាងប្រើប្រាស់ឧបករណ៍ចែកចាយថាមពលដែលប្រើប្រាស់ថាមពលច្រើន ក៏ព្រោះតែក្រុមហ៊ុនផ្តល់ជូននូវគ្រឿងបំភ្លឺបញ្ចូលថាមពល។ ផលិតផលរបស់ SCANGRIP មានភាពធន់នឹងទម្ងន់ និងបរិស្ថានខាងក្រៅ។
ចុងក្រោយ ដោយសារស្ថានភាពមិនល្អនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបច្ចុប្បន្ន ប្រទេសកម្ពុជាមានគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរឹងមាំរបស់ប្រទេស។ ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពក៏ជាអាទិភាពខ្ពស់សម្រាប់ក្រុមហ៊ុន DPCHT C0., Ltd.។
នេះគឺជាមូលហេតុដែលក្រុមហ៊ុនបង្កើតនូវភាពជាដៃគូជាច្រើននៅក្នុងវិស័យទាំងនេះ។ ក្រុមហ៊ុនដោះស្រាយបញ្ហានេះដោយភាពប្រាកដប្រជាបំផុត និងជ្រើសរើសអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនសម្រាប់គុណភាពផលិតផលរបស់ក្រុមហ៊ុនឲ្យបានច្រើនសម្រាប់អ្នកជំនាញរបស់ក្រុមហ៊ុន។ ឧទាហរណ៍ ក្រុមហ៊ុន DPCHT Co., Ltd. គឺជាក្រុមហ៊ុនចែកចាយដែលទទួលបានសិទ្ធិពី INTERDESCO និង SOVAL។ INTERDESCO គឺជាក្រុមហ៊ុនបារាំងនាំមុខគេនៅក្នុងវិស័យផលិតផល Polymer និងស្រទាប់កៅស៊ូក្រាលថ្នល់។ SOVAL គឺជាក្រុមហ៊ុនរចនា និងរោងចក្រផលិតរបស់បារាំងនៅក្នុងផ្នែកគម្របលូស្មិតដែក និងបំពង់បង្ហូរទឹក។ ក្រុមហ៊ុនទាំងពីរនេះមានភាពល្បីល្បាញសម្រាប់គុណភាពនៃផលិតផលរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន DPCHT C0., Ltd. បានដឹងច្បាស់ពីបញ្ហាដែលកំពុងប្រឈមក្នុងឧស្សាហកម្មសាងសង់ និងសំណង់អគារនៅក្នុងប្រទេសកម្ពុជា និងមានបំណងប្រមើលមើលពីបញ្ហាទាំងនេះផងដែរ។ ជាមួយនិងអ្នកផ្គត់ផ្គង់ជាច្រើនរបស់ក្រុមហ៊ុន យើងអាចផ្តល់ជូនអតិថិជននូវផលិតផលគុណភាពខ្ពស់ និងពេញលេញដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងបរិបទបច្ចុប្បន្ន។
សូមចូលទៅកាន់វែបសាយរបស់ក្រុមហ៊ុន
www.dpcht.com និងFacebook page របស់ក្រុមហ៊ុន DPCHT Co., Ltd ដើម្បីស្វែងយល់បន្ថែមពីក្រុមហ៊ុន ពីគម្រោងរបស់ក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់របស់យើងជាច្រើនទៀត។
- Video Advertisement -