ការវិនិយោគលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ

ការចាត់វិធានការលើរំហូរចេញនៃដើមទុនរបស់ចិននាពេលថ្មីៗនេះ បានផ្តោតទៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លួវមួយ បានជម្រុញឲ្យការវិនិយោគ និងការទិញទំនិញក្រៅប្រទេសកើនឡើងយ៉ាងគំហុក ហើយដែលបច្ចុប្បន្ននេះកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អាជ្ញាធរ។

នៅក្នុងខែសីហា ជាការឆ្លើយតបទៅរំហូរចេញថ្មីៗទាំងនេះ និងការធូររលុងនៃការរឹតត្បិត គណៈកម្មាការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិចិន (NDRC) បានប្រកាសថា ត្រូវមានគោលការណ៍ណែនាំការអនុវត្តសម្រាប់ការវិនិយោគនៅក្រៅប្រទេសនៅក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដើម្បជៀសវាងការវិនិយោគមិនសមហេតុផល ការប្រកួតប្រជែងមិនត្រឹមត្រូវ និងអំពើពុករលួយ។

គំនិតផ្តួចផ្តើម “ផ្លូវសូត្រទំនើប” ដែលទទួលបានដោយក្រុមហ៊ុនចិននៅតាមបណ្តាប្រទេសចំនួន ៦៨ បានឈានដល់តម្លៃ ៣៣ ប៊ីលានដុល្លារគិតត្រឹមខែសីហា ប្រៀបធៀបទៅនឹងទំហំទឹកប្រាក់ ៣១ប៊ីលានដុល្លារ នៅក្នុងឆ្នាំ ២០១៦ ទាំងមូល។

លទ្ធផលមួយនៃការចាត់វិធានការនេះ គឺធនាគារពាណិជ្ជរដ្ឋធំៗរបស់ចិនបានបង្កើនប្រាក់រាប់ពាន់លានដុល្លារដើម្បីគាំទ្រដល់ការជំរុញការវិនិយោគខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់របស់ប្រទេស ក្នុងនាមជាការដកទុនឯកជន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]