ការវិនិយោគលើវិស័យសំណង់ឈានដល់ ៨,៥ ពាន់លានដុល្លារអាមេរិក

តាមរយៈរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ការវិនិយោគសរុបលើគម្រោងសាងសង់នៅកម្ពុជាកាលពីឆ្នាំមុន បានឈាន ដល់ ៨,៥ ពាន់លានដុល្លារ លើសឆ្នាំ ២០១៥ ពីរដង។

របាយការណ៍នេះបានបង្ហាញផងដែរថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រមូលបានថវិកា ៧២លានដុល្លារ ពីសេវាកម្មផ្សេងៗកាលពីឆ្នាំមុន។ វាសម្រេចបាន ៦៣,៦ ភាគរយនៃការផ្ដល់កម្មសិទ្ធិដីធ្លីជាប្រព័ន្ធស្មើនឹង ៧ លានប្លង់កម្មសិទ្ធិ។ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការដណ្តើមយកដីខុសច្បាប់ ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា មានតែ ១០% ប៉ុណ្ណោះ ឬប្រហែល ៧០០ ករណីដែលនៅសល់មកទល់ពេលនេះ។ ឧស្សាហកម្មសំណង់បានស្រូបយកកម្លាំងពលកម្ម ពីមនុស្ស ២០០.០០០ នាក់ក្នុងមួយថ្ងៃ ជាមួយនឹងប្រាក់ឈ្នួលអប្បបរមា ៥ ដុល្លារក្នុងមួយថ្ងៃ ដែលទាំងនេះបានមកពីលំហូរចូលនៃការវិនិយោគបរទេសនៅក្នុងវិស័យនេះ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងតំបន់ឆ្នេរផងដែរនោះ បានដោះស្រាយវិវាទដីធ្លីមួយចំនួននៅជុំវិញឆ្នេរសមុទ្រ និងនៅលើកោះនានា។ ឥឡូវនេះ ពួកគេកំពុងធ្វើការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការធ្វើផែនការការពារបរិស្ថានសម្រាប់តំបន់ឆ្នេរ ៤៤០ គ.ម របស់ប្រទេសកម្ពុជា ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រស្រស់ស្អាតជាងគេបំផុតមួយរបស់ពិភពលោក។

ក្រសួងនេះបានលើកឡើងថា វាជាការប្តេជ្ញាចិត្តដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីឲ្យប្រជាជន និងអ្នកវិនិយោគព្រមទាំងការផ្តល់ជូននូវសម្បទានដីសង្គមកិច្ច និងការ អភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃទាប ដល់ប្រជាជនដែលមានប្រាក់ចំណូលទាប និងអ្នក ដែលបាត់បង់ឱកាស។

ឧស្សាហកម្មសំណង់ គឺជាវិស័យមួយក្នុងចំណោមវិស័យសេដ្ឋកិច្ចខ្លាំងបំផុតទាំងបួន របស់ប្រទេសកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម ទេសចរណ៍ និងវាយនភណ្ឌ។ គម្រោងសាងសង់ភាគច្រើនបានផ្តោតលើការអភិវឌ្ឍលំនៅដ្ឋាន (ផ្ទះល្វែង វីឡា ហាងតាមផ្ទះ និងខុនដូ), រមណីយដ្ឋាន ទីក្រុងរណប អគារពាណិជ្ជកម្ម ការិយាល័យ និងអគារលក់រាយ និងសួនឧស្សាហកម្ម។

ដោយសារសំណង់បានដើរតួនាទីកាន់តែសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំមុនដោយស្ថាប័ននាំមុខគេនានាបាន ព្រមានពីហានិភ័យនៃវិសាលភាពនេះ។ របាយការណ៍មួយចេញផ្សាយដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) នៅឆ្នាំ ២០១៦ បានព្រមានថា ការកើនឡើងរបស់កម្ពុជា អាចមានហានិភ័យដោយសារការផ្តល់ឥណទានពីវិស័យឯកជន ដែលមានស្ទើរតែទ្វេដង ក្នុងរយៈពេលបួនឆ្នាំនេះរហូតដល់ជាង ៦០% នៃផលិតផលក្នុងស្រុកសរុប។

កាលពីខែតុលា ឆ្នាំមុន ធនាគារពិភពលោកបានចេញផ្សាយពីការវិវត្តថ្មីនៃសេដ្ឋកិច្ច លើកម្ពុជាដែលបានព្រមានម្តងហើយម្តងទៀតពីហានិភ័យទាក់ទងនឹងការផ្ទុះឡើងនៃការសាងសង់ ដោយបានអះអាងថា វិស័យសំណង់ និងអចលនទ្រព្យត្រូវការការត្រួតពិនិត្យ យ៉ាងដិតដល់ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]