ការសាងសង់តម្លៃ ១.១​ប៊ីលាន ដុល្លារសម្រាប់ទីក្រុង Yangon

សម្រាប់កិច្ចការដើម្បីបំពេញចន្លោះទីផ្សារសម្រាប់កន្លែងប្រើប្រាស់ចម្រុះលំដាប់ខ្ពស់ក្នុងប្រទេសមីយ៉ាន់ម៉ា មានក្រុមហ៊ុនអន្តរជាតិចំនួនបីបានប្រកាសពីគម្រោងដែលមានតម្លៃជាងមួយប៊ីលានដុល្លារ នៅទីក្រុង Yangon។

គម្រោងចំនួនពីរដែលមានតម្លៃអភិវឌ្ឍន៍រួមបញ្ចូលគ្នា ចំនួន ៧០០លានដុល្លារ នឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុន Bouygues របស់បារាំង និងក្រុមហ៊ុន Taisei Corporation របស់ជប៉ុន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី Yoma Strategic Holdings។ គម្រោងមួយគឺ Yoma Central ដែលនឹងមានអគារការិយាល័យលំដាប់ A ចំនួនពីរ សណ្ឋាគារពាណិជ្ជកម្ម អាផាតមិន​ និងហាងលក់រាយ ចំណែកគម្រោងមួយទៀតគឺជាសណ្ឋាគារប្រណិត។ ការងារសាងសង់នេះត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១។

ក្រុមហ៊ុនម៉ៅការសាងសង់ជប៉ុន Kajima នឹងសាងសង់គម្រោងអគារបីតម្លៃ ៤០០លានដុល្លារដែលក្នុងនោះមានសណ្ឋាគារ និងការិយាល័យនៅលើអគារទាំងបីដែលមានកម្ពស់ ២៧ជាន់ ២១ជាន់ និង ២០ជាន់ និងមានផ្ទៃក្រឡាសរុប ១៧០,០០០ម៉ែត្រការ៉េ។ ការអភិវឌ្ឍនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសមីយ៉ាន់ម៉ា និងជប៉ុនក្នុងឆ្នាំ ២០១៥ ដើម្បីអភិវឌ្ឍន៍លើដីសាធារណៈដោយឈរលើមូលដ្ឋានភាពជាដៃគូរវាងសាធារណៈ និងឯកជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]