ការអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្រ្តស្រុករុក្ខគីរី ខេត្តបាត់ដំបង សម្រេចបាន ១០០% អាចផ្ទុកទឹក ១៦៣លានម៉ែត្រគូប

វឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ គិតមកដល់ពេលនេះសម្រេចលទ្ធផលការងារបាន ១០០%ហើយ។ នេះបើយោងតាមឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ វឌ្ឍនភាពគិតត្រឹមថ្ងៃចុះពិនិត្យ គឺសម្រេចបាន ១០០% ហើយ ដោយបានចំណាយពេល ៩០ខែ ដើម្បីសាងសង់ បើគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់តាំងពីខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥ នេះ។ (អានបន្ថែម) ទំនប់ដូនទ្រីនេះ គឺមានសមត្ថភាពអាចស្ដុកទឹកបាន ១៦៣លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១ នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ (អានបន្ថែម)

លើសពីអត្ថប្រយោជន៍កសិកម្ម ទំនប់ដូនទ្រី ក៏ត្រូវបានរចនាឡើងដើម្បីផ្តល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់សហគមន៍នៅតាមមូលដ្ឋាន និងកាត់បន្ថយភាពងាយរងគ្រោះដោយសារទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោមបានថែមទៀតផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៣០% ហើយ

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែ […]