កិច្ចព្រមព្រៀងខ្សែរថភ្លើងកម្ពុជា-ថៃគ្រោងនឹងអនុម័តក្នុងពេលឆាប់ៗនេះ

រូបភាពគំរូពី Railway Transportation

កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងក្រុមការងារ បានជួបពិភាក្សាជាមួយឯកឧត្តម ArkhomTermpittayapaisith រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនថៃ ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជា និងថៃ។

ជាលទ្ធផលនៃកិច្ចប្រជុំភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាបីដែលមិនទាន់បានព្រមព្រៀងគ្នាពីមុនមក។ ភាគីថៃនឹងបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿនដើម្បីជំរុញឲ្យយភាគីទាំងពីរអាចកំណត់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានបញ្ជូនក្រុមការងាររបស់ខ្លួនដើម្បីបន្តការចរចារបន្ថែមទៀតអំពីនីតិវិធីនៃការដឹកជញ្ជូនតាមផ្លូវដែកក៏ដូចជាបរិមាណទំនិញដែលអាចដឹកចូលប្រទេសនីមួយៗ។

ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឲ្យភាគីថៃជួយផ្តល់ដែករ៉ៃសម្រាប់សាងសង់ផ្លូវដែកដែលមានប្រវែង ៦០គ.ម ពីសិរីសោភ័ណ្ឌទៅបាត់ដំបង។

ឆ្លើយតបទៅនឹងសំណើខាងលើនេះឯកឧត្តម ArkhomTermpittayapaisith បានឲ្យកម្ពុជាបញ្ជូនលិខិតស្នើសុំជាផ្លូវការទៅភាគីថៃផងដែរ។

កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកនេះនឹងជួយបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរជាងមុន។ យោងតាមទិន្នន័យពីគេហទំព័រ Trade Map របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឲ្យដឹងថា កាលពីឆ្នាំ ២០១៧ កម្ពុជាបាននាំចូលទំនិញសរុបទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារ ចំណែកប្រទេសថៃវិញបាននាំចូលមកកម្ពុជាសរុបទឹកប្រាក់ប្រមាណជា ៩០០ លានដុល្លារក្នុងឆ្នាំដូចគ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]