កីឡដ្ឋានតម្លៃ២លានដុល្លារ គ្រោងសាងសង់នៅខេត្តកំពង់ស្ពឺខែក្រោយ

កីឡដ្ឋានស្តង់ដារអន្តរជាតិ នឹងលេចចេញជារូបរាងនៅខេត្តកំពង់ស្ពឺ សាងសង់ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល។ ការដ្ឋាននៃកីឡដ្ឋាននឹងត្រូវបញ្ចប់ ទាន់ពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ណាហ្គាវើល បានផ្តល់ថវិកាចំនួន២លានដុល្លារសម្រាប់គម្រោងសាងសង់កីឡដ្ឋានខ្នាតអន្តរជាតិ។ តាមការគ្រោងទុក កីឡដ្ឋានកំពង់ស្ពឺ នឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។

ស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។

តំណាងរបស់ណាហ្គាវើល និងឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការសាងសង់កីឡដ្ឋាននៅកំពង់ស្ពឺ គឺជាការរួមចំណែកវិនិយោគទៅលើយុវជនជំនាន់ក្រោយទាក់ទងនឹងកីឡា។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីពេលថ្មីនេះថា កីឡដ្ឋាននឹងប្រើសម្រាប់នឹងត្រូវប្រើសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ បន្ថែមពីលើសកម្មភាពហ្វឹកហាត់ និងការប្រកួតកីឡាបាល់ទាល់។

គួរបញ្ជាក់ជូនថា រដ្ឋាភិបាលបានកំពុងសាងសង់កីឡដ្ឋានមួយចំនួន សម្រាប់ត្រៀមទទួលធ្វើជាម្ចាស់កីឡាស៊ីហ្កេម ឆ្នាំ២០២៣ខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]