កូរ៉េខាងត្បូងចុះMOUជាមួយកម្ពុជាដើម្បីចូលកាន់តែជ្រៅក្នុងវិស័យសំណង់

Korea signs MoU with Cambodia Credit: CPM

រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានចុះអនុស្សរណៈយោគយល់គ្នា MOU ជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីឈានជើងចូលអោយកាន់តែជ្រៅទៅក្នុងវិស័យសំណង់នៅកម្ពុជា។

លោក Kwon Pyung-oh នាយកប្រតិបត្តិនៃទីភ្នាក់ងារ KOTRA បានមានប្រសាសន៍ក្នុងពិធីចុះ MOU កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីកិច្ចសហការលើវិស័យសំណង់រវាងប្រទេសទាំងពីរថា ក្រុមហ៊ុនកូរ៉េមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជា។

លោក បានលើកឡើងថា៖ «ប្រទេសកម្ពុជាសំបូរសក្តានុពលខ្លាំងណាស់ សម្រាប់ឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងមកធ្វើការវិនិយោគ» ហើយតាមរយៈកិច្ចសហការនេះ លោក សង្ឃឹមថាក្រុមហ៊ុនកូរ៉េអាចចូលរួមកាន់តែខ្លាំងក្នុងវិស័យសំណង់និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា កិច្ចសហការនេះមានគោលដៅសំខាន់ចំនួនបីរួមមាន៖ ១) ការផ្លាស់ប្តូរព័ត៌មានទាក់ទង់ទៅនឹងឧស្សាហកម្មសំណង់រវាងប្រទេសទាំងពីរដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ភាគីនីមួយៗក្នុងការវិនិយោគ ២) ការសហការបង្កើតសកម្មភាពរួមគ្នាដូចជា ការៀបចំកិច្ចប្រជុំជាដើម និង ៣) ការតាំងពិព័រណ៌ និងបេសកម្មពាណិជ្ជកម្មជាដើម។

តាមការបញ្ជាក់របស់ អ្នកឧកញ៉ា ក្រុមហ៊ុនកូរ៉េមានវត្តមានក្នុងវិស័យសំណង់នៅកម្ពុជាមុនប្រទេសដទៃទៀត ហើយចំណាប់អារម្មណ៍កាន់តែខ្លាំងបែបនេះ គឺនឹងផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់វិស័យដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងមួយនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]