កូរ៉េសិក្សាគម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ ចប់ហើយ ទើបដាក់បញ្ចូនឱ្យកម្ពុជាថ្មីៗនេះ

ក្រុមហ៊ុនកូរ៉េ បានបញ្ចប់ការសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំរួចរាល់ហើយ ដោយបានបញ្ជូនលទ្ធផលឱ្យរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ ដើម្បីជ្រើសរើសទីតាំង និងតម្រាយស្ពាន (Alignment)។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា ក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៤៨ នៅព្រឹកថ្ងៃទី ៣ មករា ២០២២។

ឯកឧត្តមថា៖ «ក្រោយកម្ពុជាស្នើសុំស្ពាន រដ្ឋាភិបាលកូរ៉េបានអនុម័តផ្ដល់ជំនួយ។ បន្ទាប់មកក្រុមហ៊ុនកូរ៉េមួយបានសិក្សាគម្រោងនេះ។ ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ហើយ ដោយទើបបញ្ជូនឯកសារឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យជ្រើសរើសទីតាំង និង alignment ជាដំណាក់កាលបន្ទាប់»។

ក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរជាថ្មីម្ដងទៀត ដែលកម្ពុជានឹងមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗនេះ។

សម្ដេចថា ស្ពាននេះមិនត្រឹមតែជួយសម្រួលចរាចរណ៍ទេ តែនឹងជួយជម្រុញឱ្យតំបន់ល្វាឯមក្លាយជាទីក្រុងរណបសក្ដានុពលថ្មីមួយទៀត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]