កំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse : ថ្ងៃកីឡាកូនហ្គោលក្លឹប Lighthouse ប្រចាំឆ្នាំលើកទី៤

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្លឹប Lighthouse កម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានរៀបចំថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ ជាថ្មីម្តងទៀតនៅក្នុងបរិវេណដ៏ស្រស់ស្អាតនៃ Garden City Golf Club។

ចំនួនកីឡាករចូលរួមបានកើនឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងពិតជាមានការរំភើបយ៉ាង ខ្លាំងដោយយើងអាចស្វាគមន៍អ្នកចូលរួមលេងចំនួន ៦០នាក់ ទាំងអ្នកក្នុងស្រុកនិងជនបរទេស រួមទាំងអ្នកដែលជិះយន្តហោះមកចូលរួមជាពិសេសនៅក្នុងព្រឹត្តិការណ៍នេះ ដែលទាំងអស់គ្នាបានចូលរួម គាំទ្រដល់ក្លឹប Lighthouse និងការងាររបស់យើងនៅកម្ពុជា។

ក្លឹប Lighthouse ជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យសំណង់មួយដែលបានបង្កើតឡើងដំបូងក្នុងចក្រភព អង់គ្លេសនៅឆ្នាំ១៩៥៦ និងបានមកដល់អាស៊ីជាលើកដំបូងនៅឆ្នាំ១៩៨៦ ជាមួយនិងការបង្កើតសាខា មួយនៅហុងកុង។ បច្ចុប្បន្នក្លឹបនេះមានសាខានៅទូទាំងអាស៊ីអាគ្នេយ៍។ ជារួម គោលបំណងនៃក្លឹប Lighthouse នៅទូទាំងពិភពលោកគឺលើកកម្ពស់ភាតរភាពក្នុងចំណោមសមាជិករបស់ខ្លួនដែលធ្វើការ នៅក្នុងឧស្សាហកម្មសំណង់ ឬជាប់ទាក់ទងនឹងឧស្សាហកម្មសំណង់ និងផ្តល់ជំនួយសប្បុរសធម៌ដល់អ្នក នៅក្នុងឧស្សាហកម្មសំណង់ដែលត្រូវការជំនួយ។ នៅកម្ពុជា ក្លឹប Lighthouse ត្រូវបានបង្កើតឡើងអស់ រយៈពេល៨ឆ្នាំមកហើយ ហើយគោលដៅចម្បងរបស់យើងគឺគាំទ្រដល់សិស្សានុសិស្សកម្ពុជាដែលមិនអាច បន្តការសិក្សានៅឧត្តមសិក្សាដោយសារតែបញ្ហាថវិកា។ បច្ចុប្បន្ននេះយើងបានគាំទ្រសិស្សចំនួន៧នាក់ តាមរយៈការផ្តល់ថវិកាសម្រាប់ថ្លៃសិក្សារបស់ពួកគេ ផ្តល់ឲ្យពួកគេនូវកុំព្យូទ័រយួរដៃ និងផ្តល់ថវិកាសម្រាប់ ការចំណាយក្នុងការរស់នៅ។ សិស្សវ័យក្មេងទាំងអស់នេះបានចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សាដែល ទាក់ទងនឹងវិស័យសំណង់រួមមាន សញ្ញាបត្រវិស្វកម្ម និងស្ថាបត្យកម្ម។

បច្ចុប្បន្ន ក្លឹបអាចប្រមូលមូលនិធិសម្រាប់និស្សិតតាមរយៈព្រឹត្តិការណ៍ប្រចាំខែរបស់យើង និង ថ្ងៃកីឡាកូនហ្គោលក្លឹប Lighthouse ប្រចាំឆ្នាំ ហើយយើងក៏សង្ឃឹមថានឹងបញ្ចូលសកម្មភាពប្រមូល មូលនិធិផ្សេងទៀតតាមរយៈកម្មវិធីកីឡា និងសកម្មភាពសង្គម ដូចជា five-aside-football ជាដើម។

នៅក្នុងថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំនាឆ្នាំនេះ ក្រៅពីកីឡាករទាំងអស់របស់យើង យើងក៏ទទួល បានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់ឧបត្ថម្ភមួយចំនួនផងដែរ។ អ្នកឧបត្ថម្ភសំខាន់របស់យើងគឺ Knight Frank ហើយយើងក៏មានអ្នកឧបត្ថម្ភសម្រាប់គ្រប់រន្ធកូនហ្គោលទាំងអស់នៅក្នុងព្រឹត្តិការណ៍ នេះផងដែរ។ បន្ថែមពីលើការកំសាន្តសម្រាប់ថ្ងៃនេះ Todd Ripple បានឧបត្ថមការប្រកួតវាយឆ្លងបឹង Ripple Effect ដោយ Todd ជាអ្នកបរិច្ចាគទាំងអស់។ ស្រាបៀរ Carlsberg Beer ក៏បានបរិច្ចាគ ភេសជ្ជៈដោយឥតគិតថ្លៃផងដែរ ចំណែកហាង New York Steakhouse ផ្តល់ជូននូវអាហារ BBQ។

ការផ្តល់រង្វាន់និងអាហារពេលល្ងាចនៅបន្ទាប់ពីព្រឹត្តិការណ៍កីឡា បានធ្វើឡើងនៅ Exchange ដែលក្នុងនោះអ្នកឈ្នះពានរង្វាន់ការប្រកួតលោក Hengky Omar និងលោក Christopher Martin បានមានវត្តមាននៅទីនោះជាមួយនិងពានរង្វាន់របស់ពួកគេ។ ក្នុងកម្មវិធីប្រគល់រង្វាន់មានរង្វាន់ជាច្រើនរួមទាំងសំបុត្រយន្តហោះទៅមកប្រភេទជំនួញ (Business Class) ពីក្រុមហ៊ុនអាកាសចរណ៍ Qatar Airline កាបូបកូនហ្គោលម៉ាក BMW និងរង្វាន់ពីរថយន្ត Jaguar ដែលរួមមានរថយន្ត Range Rover តូច។

ជារួម ថ្ងៃកីឡាកូនហ្គោលក្លឹប Lighthouse ប្រចាំឆ្នាំលើកទី៤ គឺជាជោគជ័យដ៏ធំធេងមួយ ជាមួយនិងមូលនិធិដែលប្រមូលបានជាច្រើនសម្រាប់សិស្សនិស្សិតរបស់យើង ហើយថ្ងៃដ៏អស្ចារ្យនេះ កើតឡើងបានគឺដោយសារអ្នកទាំងអស់គ្នាដែលបានចូលរួម! សូមអរគុណយ៉ាងខ្លាំងចំពោះអ្នកឧបត្ថម្ភ ទាំងអស់របស់យើង។ យើងសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំរបស់ក្លឹប Lighthouse កម្ពុជា លើកក្រោយទៀត!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]