ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កំពង់ផែទេសចរណ៍ កែប- កោះទន្សាយ តម្លៃ ១,២លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែមករា នេះ បន្ទាប់ពីចំណាយពេលសាងសង់រយៈពេល២ឆ្នាំ។
ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែទេសចរនេះ នឹងបម្រើដល់ការដឹកជញ្ជូនទេសចរទៅកាន់កោះទន្សាយ និងទៅកាន់កំពង់ផែទេសចរណ៍ប្រទេសវៀតណាម។
កំពង់ផែនេះអាចទទួលនាវា ដឹកទេសចររហូតដល់ជិត៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន។
កំពង់ផែនេះ ស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៥០០០ ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់ ១,២លានដុល្លារ ។
គួរបញ្ជាក់ថា នៅលើកោះទន្សាយ រដ្ឋបាលខេត្តកែប ក៏នឹងសាងសង់កំពង់ផែទេសចរណ៍មួយដែលមានតម្លៃប្រមាណជិត៧លានដុល្លារ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ (អានបន្ថែម)