ក្នុងត្រីមាសទី១ ២០២៥ កម្ពុជា ប្រមូលពន្ធបាន $១,២៥ពាន់លាន, ក្នុងនោះពន្ធប្រថាប់ត្រារួមចំណែកជិត ៣%

អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ប្រមូលចំណូលពន្ធបានចំនួន  ៥០៨២ ប៊ីលានរៀល ឬប្រមាណជា ១២៥៣ លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥ ស្មើនឹង ៣០,៨៨% ​​នៃផែនការដែលបានកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រេប់គ្រងឆ្នាំ២០២៥។​

ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងនោះ ពន្ធលើប្រាក់ចំណូល រួមចំណែកច្រើនជាងគេ គឺប្រមាណ ៤៦,៤% ​​នៃចំណូលពន្ធសរុប តាមពីក្រោយដោយចំណូលពន្ធលើអាករលើតម្លៃបន្ថែម និង ពន្ធកាត់ទុក ដែលបានរួមចំណែក ១៧,៩៥% ​​និង១៧% ​​រៀងគ្នា។​

ដោយឡែក ចំណូលពន្ធប្រថាប់ត្រា (ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ) បានរួមចំណែក ២,៨៧% ​​ឬស្មើនឹងចំនួន ១៤៤ បីលានរៀល ផងដែរ។​

ជាការកត់សម្គាល់ ចំណូលពន្ធតាមសកម្មភាពអាជីវកម្មសំខាន់ៗ ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥នេះ ឃើញថា ចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង ​និងលេចធ្លោជាងគេ។​

យ៉ាងក៏ដោយ ក្នុងរបាយការណ៍ដដែលបានបង្ហាទៀតថា ចំណូលពន្ធពីសកម្មភាពអចលនវ​ត្ថុ និងការសាងសង់ មានចំនួន ១៩៦ប៊ីលានរៀល និង ២០៥ប៊ីលានរៀល រៀងគ្នា។​

លទ្ធផលការងារនៅក្នុងត្រីមាសនេះ បានគូសបញ្ជាក់អំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងការងើបឡើងវិញជាបន្តបន្ទាប់ ដែលត្រូវបានជំរុញដោយកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធក្នុងការប្រមូលពន្ធដ៏បានយ៉ាងល្អប្រសើរនៅក្នុងឧស្សាហកម្មសំខាន់ៗ។ នៅពេលដែលភាពរីកចម្រើននេះនៅតែបន្ត ការបន្តតាមដាននិន្នាការទាំងនេះនឹងមានសារៈសំខាន់សម្រាប់ការធានាសុខភាពសារពើពន្ធប្រកបដោយនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]