ក្នុងរយៈពេល ៣៥ឆ្នាំនេះ ទុនវិនិយោគរបស់ចិននៅកម្ពុជាមានរហូតដល់ ៣៦ពាន់លានដុល្លារ

ក្នុងរយៈពេល ៣៥ឆ្នាំចុងក្រោយនេះ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦ពាន់លានដុល្លារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងវេទិកាពិសេសមួយក្រោមចំណងជើងថា “មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម” បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជាតិទាំងពីរ។

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ប្រទេសចិនបានក្លាយជាប្រភពនៃការវិនិយោគចម្បងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដែលចិនបានជាប់ចំណាត់ថ្នាក់ជាអ្នករួមចំណែកធំជាងគេ ឬធំទីពីរ ក្នុងការវិនិយោគឯកជន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគរបស់ចិនបានកើនឡើងដល់ប្រមាណ ៣.៤២ពាន់លានដុល្លារ ដែលស្មើនឹងជិត ៥០% នៃទុនវិនិយោគសរុបរបស់កម្ពុជាសម្រាប់ឆ្នាំនេះ។

អគ្គលេខាធិការរងរូបនេះបានចាត់ទុកថា កំណើននេះដោយសារតែភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងទ្វេភាគី ដែលបានសម្របសម្រួលការវិនិយោគ និងជំនួយអភិវឌ្ឍន៍តាមរយៈវិស័យឯកជនជាច្រើន។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជិត ៦ពាន់លានដុល្លារដល់កម្ពុជា ដែលចំនួននេះបានគូសបញ្ជាក់ពីភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជាតិទាំងពីរ។

គួរបញ្ជាក់ថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារ។ ក្នុងនោះដែរ ការវិនិយោគមកពីប្រទេសចិនមានចំនួន ៥៦,២៣% នៃការវិនិយោគសរុបនៅកម្ពុជា។ (អានបន្ថែម)

យ៉ាងណាក៏ដោយ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​ជំរុញយ៉ាង​ខ្លាំង​ផង​ដែរ​ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលបានបង្ហាញថា បរិមាណទំនិញសរុបដែលជួញដូររវាងកម្ពុជា និងចិន បានឈានដល់ ៤.០៧ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើន២៦,៧% ធៀបនឹងឆ្នាំមុន។ ទំហំពាណិជ្ជកម្មនេះមានចំនួនជិត ៣០% នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដែលមានតម្លៃសរុប ១៤.៤៥ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នានេះ។

បើក្រឡេកមើលការនាំចេញពីកម្ពុជាទៅប្រទេសចិនវិញ មានការធ្លាក់ចុះតិចតួច ៤,៩% គិតជាទឹកប្រាក់មានចំនួន ៣៤៨,១៩លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនមានការកើនឡើង ៣០,៨% ស្មើនឹង ៣.៧២ពាន់លានដុល្លារ។

នៅពេលដែលកម្ពុជាបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន តួលេខទាំងនេះឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការវិនិយោគ និងពាណិជ្ជកម្មរបស់ចិនដែលកំពុងកើនឡើងលើគន្លងនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]