ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កម្ពុជា នឹងប្រកាសបើកសម្ពោធសមិទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត គឺក្រសួងការពារជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍សមេ្តច ហ៊ុន សែន ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេច ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន ៣ បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គឺអគារទីស្ដីការក្រសួងការពារជាតិ។
សម្តេចបន្តរាល់ការសម្រេច នឹងត្រៀមសម្ពោធអគារថ្មីជាបន្តបន្ទាប់ នេះជាការរស់នៅតាមរបៀបថ្មីក្នុងបរិបទកូវីដ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី។
គួរបញ្ជាក់ថា អគារក្រសួងការពារជាតិថ្មីនេះបើកការដ្ឋានសាងសង់ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។ អគារនេះមានកម្ពស់ ៧ជាន់ (ប្រហែល ៣២ម៉ែត្រ) ទទឹង ២៨ ម៉ែត្រ និងបណ្តោយ ១៩១ ម៉ែត្រ ព្រមទាំងមានចំណតរថយន្តក្រោមដីចំនួន ១ ជាន់ ដែលមានផ្ទៃក្រឡាសរុប ៣០,៩៧៩ ម៉ែត្រការ៉េ។ (អានបន្ថែម)