ក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail

ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។

ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។

ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ប៉ុន្តែគម្រោងនឹងវាអស់ច្រើនពេក… ទាល់តែរដ្ឋាភិបាលជាអ្នកសម្រេច ហើយយើងគ្រាន់តែដឹងថាបានសិក្សា”។

សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រសួងកំពុងជ្រើសរើសរវាង រថភ្លើងលើអាកាស រថភ្លើង Mono Rail និងរថភ្លើងក្រោមដី។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា គម្រោងសិក្សារថភ្លើងលើអាកាស គឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។

ក្រោយការសិក្សាចប់ ក្រសួងនឹងប្រៀបធៀបដើម្បីជ្រើសរើសយកគម្រោងណាមួយដែលមានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។

បើតាមឯកឧត្តមរដ្ឋមន្ត្រី គម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណចន្លោះពី ១ពាន់លានដុល្លារ ទៅ ១,៤ ពាន់លានដុល្លារអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]