ក្រសួងជំរុញក្រុមហ៊ុនទទួលសិទ្ធិអនុវត្តគម្រោងទឹកស្អាតនៅឃុំភ្ញីមាសលើផ្ទៃដី ៣៣៣ហិកតា

ក្រសួងបរិស្ថាន កំណត់ឱ្យក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ រៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ លើគម្រោងវិនិយោគអាជីវកម្មផ្គត់ផ្តង់ទឹកស្អាត លើផ្ទៃដី ៣៣៣ ហិកតា ស្ថិតក្នុងស្រុកគិរីសាគរខេត្តកោះកុង។

យោងតាម របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រសួងបរិស្ថាន បានអនុញ្ញាតជាគោលការណ៍ក្នុងការស្នើសុំវិនិយោគលើដីរដ្ឋ១កន្លែង ដល់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ យ ស្ថិតក្នុងភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ។

ក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុន ត្រូវបន្តរៀបចំនិតីវិធីច្បាប់ និងផែនការអាជីវកម្មឱ្យបានច្បាស់លាស់ និងត្រូវវៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ឱ្យបានឆាប់រហ័សស្របតាមផែការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]