ក្រសួងនឹងចេញរបាយការណ៍លម្អិតពីគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់សមុទ្រកែបដាច់ខែនេះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញរបាយការណ៍លម្អិតស្តីពីការសិក្សាលើគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់ទៅសមុទ្រខេត្តកែប ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជា នៅដំណាច់ខែនេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចានថុល ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារ គម្រោងនេះនឹងត្រូវដាក់ទ្វារទឹកចំនួន ០៣ គឺ ១.ទ្វារទឹកពីទន្លេមេគង្គចូលទន្លេបាសាក់ ២. ទ្វារនៅតាកែវ ៣​. ទ្វារទឹកនៅកែប ដើម្បីទប់ទឹកប្រើប្រាស់រហូតមួយឆ្នាំទៅមួយឆ្នាំ។

«ទ្វាទឹកចំនួន៣នេះ អាចជួយទប់ទឹកជាប់រហូត មិនបាត់ទឹកទេ….. យើងមានអ្នកបច្ចេកទេស និងក្រុមហ៊ុនដែលពិសេសណាស់នៅប្រទេសចិនកំពុងសិក្សាលម្អិតលើគម្រោងមួយនេះ» ឯកឧត្តមបន្ថែម។

«…នេះជាគម្រោងដ៏ធំមួយ ជាគម្រោងដ៏ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន វាអាចជួយកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា អត់មានការលំបាកនៅតាមទល់ដែនអន្តរជាតិថែមទៀតផង» ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់។

គួររម្លឹកទៀតថា គម្រោងនេះនឹងជួយកាត់បន្ថយចំងាយជាង ១០០គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ដែលមានស្រាប់នេះ គឺចាប់ពីកំពង់ផែភ្នំពេញ ទៅកំពង់ផែប្រទេសវៀតណាម បើធៀបកំពង់ផែភ្នំពេញ ទៅកំពង់ផែដែលចេញនៅកែប និងនៅកំពត។

លើសពីនេះ ចំពោះការរាំងស្ងួត នឹងមិនកើតមានទៀតឡើយ ចំណែកគ្រោះទឹកជំនន់នៅកំពង់ស្ពឺ និងតាកែវ ក៏នឹងកាត់បន្ថយបានច្រើនដោយសារគម្រោងជីកព្រែកពង្រីកទន្លេបាសាក់ថ្មីនេះ។

ឯកឧត្តមបន្ថែមថា ចំពោះផ្នែកបច្ចេកទេស មិនមានបញ្ហាអ្វីទាំងអស់ គ្មានការបង្ហូរទឹកទន្លេមេគង្គចោលទៅសមុទ្រ ឬទឹកប្រៃហូរពីសមុទ្រនៅកែបចូលមកទន្លេបាសាក់នោះទេ ដោយត្រូវបានសិក្សាវាយតម្លៃច្បាស់លាស់ដោយប្រើប្រាស់​ឧបករណ៍ដ្រូនហោះសិក្សាពីលើ។

គម្រោងនេះ ត្រូវបានសិក្សាជាង ២ឆ្នាំមកហើយ ដោយបានសិក្សាយ៉ាងលម្អិតពីផលប៉ះពាល់នៃគម្រោងនេះ ជាពិសេស​ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ រួមមានស្ពានជាដើម។

បើតាមឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ដំណើរការដឹកជញ្ជូនតាមផ្លូវទឹក ខណៈកំពង់ផែនៅភ្នំពេញ កំពង់ផែនៅកំពង់ឆ្នាំង កំពង់ផែនៅគីឡូលេខ៦ កំពង់ផែនៅទន្លេបិទ កំពុងសាងសង់ជាបណ្តើរ ដែលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវថ្នល់ និងចំណាយផ្សេងៗផងដែរ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកនេះ កំពុងសិក្សាដោយចំនួនពីរ គឺក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]