ក្រសួងពីរសម្ពោធឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) ចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណែត។

ផ្អែកតាមខ្លឹមសារនៃអនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ ក.វ.វ.ស. ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ក.វ.វ.ស. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ រួមមាន៖

  • ការដាក់ QR Code ស្តង់ដាលើសញ្ញាបត្រនិងវិញ្ញាបនបត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលចំណុះ ក.វ.វ.ស. និងឯកសារពាក់ព័ន្ធដទៃទៀត ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល gov.kh
  • ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធើណែត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង
  • ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់កម្មវិធី Softwareដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ
  • ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល
  • ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
  • ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។

គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ គឺជាលើកទី៥ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើជាមួយក្រសួងចំនួន ៣ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ កាលពីពេលកន្លងមក៕

***ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ ដែលបង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋឌីជីថល និងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចមួយប្រកបដោយវឌ្ឍនភាពជាលំដាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]