ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដើម្បីធ្វើការពិនិត្យ និងអង្កេតលើដំណើរការសាងសង់គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមលិខិតអញ្ជើញលេខ១៤៩៧ របស់ក្រសួងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
ក្រុមហ៊ុនដែលចាប់អារម្មណ៍ចំពោះការប្រកាសនេះ អាចធ្វើការទំនាក់ទំនងទៅកាន់អគ្គនាយកដ្ឋានថាមពល របស់ក្រសួងរ៉ែ និងថាមពល។
ក្រុមហ៊ុន ត្រូវដាក់ឯកសារសំណើទៅកាន់អគ្គនាយកដ្ឋានឲ្យបានមុន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:០០នាទីព្រឹក ជាកំហិត។
គួរបញ្ជាក់ថា ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ និងបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ។
ក្រុមហ៊ុននេះ ត្រូវសាងសង់រោងចក្រផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យ ឬសូឡា មានអនុភាព ៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ (អានបន្ថែម)