ក្រសួងសេដ្ឋកិច្ចចាប់ផ្តើមផ្សព្វផ្សាយច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនដល់អ្នកអនុវត្ត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញការផ្សព្វផ្សាយជាលើកដំបូងអំពីច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនទី​ប្រឹក្សាក្នុ​ងវិស័យ​វិនិយោគ​សាធា​រ​ណៈ ក្រុមហ៊ុនមេធាវី ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធ និងវិស័យឯកជន​ផ្សេង​ទៀត សរុបប្រមាណ ២០០នាក់។

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានឱ្យដឹងថាសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យបាន​យល់​ដឹង​ទូលំ​ទូលាយ​អំពីច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ជូន​មន្រ្តីរាជការទទួលបន្ទុក​កិច្ច​ការ​ពាក់ព័ន្ធ​នឹងគ​ម្រោង​​វិនិយោគ​សាធារណៈ និងភាគីពាក់ព័ន្ធសំខាន់ៗ រួមមានដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថារាជរដ្ឋាភិបាល គ្រោងនឹងដាក់ចេញអនុក្រឹត្យស្តីពី​ការរៀបចំ​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិ សម្រាប់គាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោងការគ្រប់គ្រងកិច្ចលទ្ធកម្ម នីតិវិធីការគាំទ្រពីរដ្ឋ ការលើកទឹកចិត្ត​វិនិយោគ ការអនុវត្ត តាមដាន និងការគ្រប់គ្រងកិច្ចសន្យា PPP។

គួរបញ្ជាក់ថាច្បាប់ស្តីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ជំនួស​​ឱ្យ​ច្បាប់ស្តីពីសម្បទាន ឆ្នាំ២០០៧។

យោងតាមច្បាប់ថ្មីនេះ គម្រោងដែលអាចធ្វើឡើងក្រោមវិនិយោគរួមរវាងរដ្ឋ និងឯកជនរួមមាន គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ និងសេវាសាធារណៈ ដែលបំរើដល់វិស័យដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ថាមពល អគ្គិសនី រ៉ែ ឧស្សាហកម្ម កសិកម្ម សុខាភិបាល អប់រំ កីឡា ទេសចរណ៍ ទឹកស្អាត អនាម័យ លំនៅឋាន និងគម្រោង​ផ្សេងៗ​ទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]