ក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥

នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិជ្ជសាស្ត្រ រួមមានរោងចក្រផលិតម៉ាស់ អាល់កុល ខោអាវពេទ្យ និងរោងចក្រកែច្នៃម្ហូបអាហារជាដើម។

ឯកឧត្តមបន្តថា រោងចក្រថ្មីៗទាំងនេះ មានទុនវិនិយោគសរុប ប្រមាណ ៨០០លានដុល្លារ។

យ៉ាងណាមិញ បើយោងតាមឯកឧត្តមរដ្ឋលេខាធិការ ចំពោះរោងចក្រដែលបានបិទទ្វារវិញ គឺមានចំនួនប្រមាណ ១៣៥ ក្រុមហ៊ុន ដែលប្រកាសបិទដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

- Video Advertisement -